មិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសត្រូវបានកម្លាំងគណៈបញ្ជាការឯក ភាពស្រុកព្រៃនប់ឃាត់ខ្លួនធ្វើការពិន័យ

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់នាអាទិត្យត្រូវនឹងថ្ងៃទី១៨ខែមេសាឆ្នាំ២០២១នេះ
បានធ្វើការឃាត់ខ្លូនមនុស្សចំនួន០៨នាក់ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស នាំខ្លូនយកទៅធ្វើការកិច្ច សន្យា អប់រំនិងពិន័យអន្តរការណ៍ ។

មនុស្សចំនួន០៨នាក់ខាងលើមានឈ្មោះ១. ជួន ណូ ភេទប្រុស .ទី២.ផឹម ហាណា ភេទប្រុស ទី៣.ផាត ពិសី .ទី៤.សៀន សុភា ភេទស្រី.ទី៥.ម៉ៅ រស្មី ភេទប្រុស .ទី៦.ភាព ជំនោ.ទី៧.ហាន ពិទូ ភេទប្រុស .ទី៨.លីសារីត ភេទប្រុស ។

មនុស្សទាំង៨នាក់ខាងលើអាចប្រឈមនិងការ ពិន័យអន្តរការណ៍ បើតាមយោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសា ហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០(ពីរសែន)រៀលទៅ១.០០០.០០០(មួយលាន)រៀលចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀលចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្សឬសកម្មភាពសង្គមដទៃទៀតដែលមិន គោរពវិធានការគម្លាតសុវត្ថិភាព»។

ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ចំពោះជនដែលប៉ុនប៉ង និង បំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើក លែង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូល រួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការ ពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕

You might like