កងពលតូចលេខ៧០ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(សុីណូហ្វាម)ដូសទី២ ជូនគ្រួសារយោធិននៅតាមបណ្តាខណ្ឌនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ នៅតាមបណ្តាខណ្ឌដូចជា៖

•ទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ)

• ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២

• ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា

• ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក

• ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង

• ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចម្រេះ

• ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២

សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩(ដូសទី២) ជូនគ្រួសារយោធិននេះ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៧ទីតាំងខាងលើនេះ ក្នុងគ្រា​ដែល​ប្រទេស​កម្ពុជាបានបិទខ្ទប់​ ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល៕

You might like