បញ្ជូនខ្លួនជនក្លែងបន្លំពាក់ផ្កាយ៣ យោធាសេះហោះម្នាក់ រួមជាមួយអ្នកបើកបរម្នាក់ទៅកាន់តុលាការ យោធារាជធានីភ្នំពេញ

ជនក្លែងបន្លំ០២នាក់ ម្នាក់ពាក់ផ្កាយ៣យោធាសេះហោះ និងម្នាក់ជាអ្នកបើកបរ ត្រូវបានកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយោធារាជធានីភ្នំពេញ ក្រោយពីកម្លាំងការិយាល័យជំនាញអាវុធហត្ថឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣និង៤៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្ត បាត់ដំបង ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសណ្ឋានជាសាធារណៈ។

សមត្ថកិច្ចបានអោយដឹងថា ជនក្លែងបន្លំទាំងពីរនាក់ដែលត្រូវឃាត់ខ្លួន /ទី១-ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខបរមិនពិតប្រាកដ រស់នៅភូមិ តាងួន សង្កាត់ការកាប ខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ( ប្រើប្រាស់ឯកសណ្ឋានយោធា )
២-ឈ្មោះ រៃ វណ្ណសី ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

វត្ថុតាងដកហូតរួមមាន!
១-អាវត្រីអ៉ី ( កាងារដៃខ្លី ) ចំនួន ០១
២-សក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០១ គូរ
៣-សក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០១ គូរ
៤-ផ្លាកឈ្មោះមានអក្សរ ឧ . រស់ វណ្ណៈ ចំនួន ០១
៥-គ្រឿងឥស្សរយយស (មេដាយ) ចំនួន ០១ ផ្ទាំង
៦-ស្លាកសញ្ញាដែកក្រសួងការពាជាតិ ចំនួន ០១
៧-បណ្តោងដែកហនុមានចំនួន ០១
៨-ស្បែកជើងកវែងចំនួន ០១ គូរ
៩-ខ្សែសាន់ណារ៉ុងចំនួន ០១
១០-មួកប៉ារ៉េពណ៌ខ្មៅចំនួន ០១
១១-មួកថ្នាក់ឧត្តមសេនីយ៍ចំនួន ០១
១២-ព្រះរាជក្រឹត្សត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯកក្លែងក្លាយ ចំនួន ០១ សន្លឹក
១៣-ទូរស័ព្ទដៃចំនួន ០២ គ្រឿង
១៤-រថយន្តចំនួន ០១ គ្រឿង ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ជនសង្ស័យក្លែងបន្លំទាំងពីរនាក់រួមនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងនិងបញ្ចូនទៅកាន់តុលាការយោធាហើយនៅព្រឹកនេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

You might like