អ្នកជំងឺកូវីដ ២នាក់ បានចូលផ្សារ កសិផលជ្រោយចង្វារ, សូមអ្នកពាក់ព័ន្ធតាមដានសុ

ភ្នំពេញ៖អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ធ្លាប់បានទៅផ្សារកសិផល ជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់នេះ ធ្លាប់បានទៅផ្សារកសិផល ជ្រោយចង្វារ នៅថ្ងៃទី១៣ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។

សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ធ្លាប់បានទៅផ្សារខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ៕

You might like