ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ បំពានគោលការណ៍រដ្ឋាភិបាល ចាក់ធុងបាស់ជួបជុំផឹកស៊ី ស្រែកឡូរឡារ

កំពង់ឆ្នាំង ៖ ជនជាតិវៀតណាមម្នាក់ ដែលបានបំពានគោលការណ៍រដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយបានផឹកគ្រឿងស្រវឹង,ចាក់ធុងបាស់ នឹងស្រែកឡូរឡារ ដែលអាជ្ញាធរគ្រប់ទីកន្លែងកំពុងតែប្រយុទ្ធប្រឆាំងនិងជំងឺរឆ្លងកូវីដ១៩។

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងង៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទមិនគោរព បទបញ្ជារបស់រាជរដ្ឋាភិបាល នឹងបំពានវិធានការរបស់ក្រសួងសុខាភិបាល។

បច្ចុប្បន្ន កំពុងតែធ្វើការឃាត់ខ្លួននៅអធិការនគរបាលក្រុងកំពង់ឆ្នាំង រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងតាមនិតិវិធី៕

You might like