លោកផ្កាយ២ ស៊ុំ ពៅ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដកហូតឋានន្ដរស័ក្ដិនិងលុបឈ្មោះចេញពីក្របខ័ណ្

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ដកហូតឋានន្ដរស័ក្ដិនិងលុបឈ្មោះចេញពីក្របខ័ណ្ឌ ។

លោក ស៊ុំ ពៅ និង បក្ខពួក៦នាក់ ពេលនេះ កំពុងត្រូវបានតុលាការខេត្តស្វាយរៀង សួរចម្លើយពាក់ព័ន្ធការរត់ពន្ធជនជាតិចិនចំនួន២៨នាក់ ពីភ្នំពេញ ទៅ ខេត្តស្វាយរៀង ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

You might like