ថ្ងៃនេះ កម្ពុជា មានអ្នកស្លា ប់ដោយសារកូវីដ១៩ ចំនួន ១០នាក់ មិនធ្លាប់មានពីមុនមក

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកស្លាប់នៅកម្ពុជា ដោយសារកូវីដ១៩ បានកើនឡើងចំនួន ១០នាក់ នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ។

ក្រសួងបានបន្តថា យោងតាមរបាយការណ៍ពី៖

១- មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៦៣ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំងរយៈពេលពីរទៅបីថ្ងៃ គាត់ត្រូវបានយកសំណាក ជាលទ្ធផលបញ្ជាក់ថាមាន វិជ្ជមាន ជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពេលដល់មន្ទីរពេទ្យត្រូវបានគ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតទៅ ហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:១២នាទី ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូលដល់ មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec COVID-19) ។

២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ៧៧ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី ជាមួយលទ្ធផលបញ្ចាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ឈឺបំពង់ក ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបានគាត់ក៏ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដដែលវេលាម៉ោង ១៥:៣០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូដ-១៩ ។

៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ ដែលរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ៣:៤០នាទី ទៀបភ្លឺ ។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ អ្នកជំងឺបានចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង១៤:៣០នាទី ជាមួយស្ថានភាព ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយការ វិវត្តររបស់ ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ជាមួយនឹងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈ បច្ចេកទេស រួមជាមួយការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ ជីវិតនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣ : ៤០នាទីទៀបភ្លឺ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតសងខាងដោយសារជំងឺកូវីដ-១៩ នៅលើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

៤- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:៣៥ នាទី ក្នុងស្ថានភាព ក្អក ហត់ខ្លាំង និងមានជំងឺខ្សោយតំរងនោមធ្ងន់ធ្ងររ៉ាំរ៉ៃប្រចាំកាយ អ្នកជំងឺត្រូវបានយកសំណាកនៅថ្ងៃដដែល ជាលទ្ធផលបញ្ចាក់ថាមាន វិជ្ជ មានកូវីដ-១៩ ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:២០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៦៤ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃប្រចាំកាយ ។

៥- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង មាន អាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង បានចូលមកមណ្ឌលព្យាបាលកូវីដ-១៩ បាវិត ពេលដល់មណ្ឌលព្យាបាលត្រូវបានគ្រូពេទ្យ បញ្ជាក់ថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតទៅហើយមុនពេលចូលដល់មណ្ឌលព្យាបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី ជាករណ៏សង្ស័យ សពត្រូវបានយកសំណាក ដោយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ២៤ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូល ដល់មណ្ឌលព្យាបាលដោយសារជំងឺកូវីដ-១៩ (Mourant entrant avec COVID-19)

៦- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៤២ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជ ធានីភ្នំពេញ បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០ នាទី ជាមួយលទ្ធផលបញ្ជាក់ ថាមាន វិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាព ក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែម ជំងឺរលាកថ្លើមប្រភេទបេ ប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧៥០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ ៤២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម និងជំងឺរលាកថ្លើម ប្រភេទប្រចាំកាយ។

៧- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:៥០ នាទី មានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង រយៈពេលបួនថ្ងៃមុនចូលមកមន្ទីរពេទ្យ រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យត្រូវបានគ្រូពេទ្យ បញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃខែឆ្នាំដដែលជាករណ៏សង្ស័យ សពត្រូវបានយកសំណាក ដោយទទួលបានលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូល ដល់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ (Mourant entrant avec COVID-19)។

៨- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ រស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចូល សម្រាកមន្ទីរពេទ្យ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣១០ នាទី ជាមួយលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩ក្នុងស្ថានភាព ក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការបើ ម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដដែលវេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។

៩- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៧១ឆ្នាំ រស់នៅសង្កាតបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន រកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលមកសម្រាកនៅមន្ទីរពេទ្យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១៣០០ ក្នុងស្ថានភាពក្អក ហត់ខ្លាំង ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យ ក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺ បាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦១៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។

១០- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ៣២ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាន កូវីដ-១៩ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣:៣០នាទី ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង រួមទាំងមានជំងឺបេះដូងប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះ តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសគ្រប់ មធ្យោបាយ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៤០០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺបេះដូងប្រចាំកាយ៕

You might like