ទោះបិទខ្ទប់រាជធានីភ្នំពេញក្តី ក៏គ្រោះថ្នាក់ចរាចរណ៍កើតមានជាបញឹកញាប់នៅក្នុងទីក្រុងដោយសារតែ ការបើកបរខ្វះការប្រុងប្រយ័ត្

ភ្នំពេញ ៖ ដោយសារតែកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នទើបរថយន្តស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ខណៈបើកមកដល់ចំណុចផ្លូវបំបែកជា៤មិនបន្ថយល្បឿនដូចគ្នា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6101 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង ហើយស្របពេលគ្នានោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-0123 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ១២៦ក្នុង ទិសដៅពីលិចទៅកើត ខណៈរថយន្តទាំងពីរមកដល់ផ្លូវបំបែកជា៤ ផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ដែលជាចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរគ្រឿង មិនបន្ថយល្បឿនដូចគ្នាទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តCamry រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ា៕

You might like