ភ្នំពេញ៖កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៨៨នាក់ និង ព្យាបាលជាសះស្បើយចំនួន៤៨នាក់ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ ។
កាលពីម្សិលមិញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧៦១នាក់ និង ព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ។
យោងតាមតួលេខ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ បង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ មានការថយចុះ ដែលជាសញ្ញាណដ៏ល្អមួយ ៕