ភ្នំពេញ៖នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យ បានឃាត់រថយន្តតូរីសជាច្រើនគ្រឿង ដែលចូលដឹកកម្មករកម្មការិនី និង ប្រជាពលរដ្ឋចេញពី «តំបន់ក្រហម» ក្នុងសង្កាត់ចោមចៅទី១ ។
តាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បានអោយដឹងថា រថយន្តតូរីសដែលឃាត់មានចំនួន៤២គ្រឿង កង់បីឥណ្ឌាមួយគ្រឿង និង ឃាត់ខ្លួនតៃកុងរួមទាំងព្រូឡាន សរុបចំនួន៥៥នាក់។
មុនឈានដល់ការចុះបង្ក្រាបនេះ គឺ ក្រុមរថយន្តទាំងនេះបាននាំគ្នាមកដឹកជញ្ជូនប្រជាពលរដ្ឋជាច្រើននាក់ ចេញពីក្នុង «តំបន់ក្រហម» ទើបកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់រថយន្តនិងតៃកុងរួមទាំងភ្ញៀវទាំងអស់យកទៅសួរនាំ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រុមតៃកុងរថយន្តនិងព្រូឡាន ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើចត្តឡីស័ក នៅព្រែកព្នៅទាំងអស់ ។ ចំណែកភ្ញៀវត្រូវធ្វើកិច្ចសន្យា រួចអោយត្រឡប់ទៅទីកន្លែង ដើមវិញ៕