លោក វ៉េង ហៀង ត្រូវបានបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការក្រសួងការងារ ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិត ការឆ្លងកូវីដ១៩ នៅនាយកដ្ឋានពេទ្យការងារ

ភ្នំពេញ៖លោក វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

ការបញ្ចប់មុខតំណែង លោក វ៉េង ហ៊ាង នាពេលនេះ ក្រោយពីលោកបានផ្សព្វផ្សាយព័ត៌មានមិនពិតមួយ តាមបណ្តាញសង្គម Telegram អំពីការឆ្លងជំងឺកូវីដ១៩ នៅនាយកដ្ឋានពេទ្យការងារ ៕

You might like