រថយន្តដឹកកុងតឺន័រ បុកក្បាលរបាំងថ្មបាក់ខ្ទេចចំនួន 4កង់ ទាំងព្រឹកនៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ រថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយបានបើកបោះពួយក្នុងល្បឿនលឿនជ្រុលបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ចំនួន 4 កង់ហើយរថយន្តបដាច់កង់មុខរងការខូចខាតធ្ងន់ធ្ងរ។បង្កភ្ញាក់ផ្អើលកាលពី

វេលាម៉ោងម៉ោង 4 និង 30 នាទីព្រឹកថ្ងៃទី 17 ខែឧសភាឆ្នាំ 2021នៅតាមបណ្ដោយផ្លូវជាតិលេខ5 ភូមិ ស្វាយប៉ាក់ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកFUSOពាក់ស្លាកលេខភ្នំពេញ3C-0635 សណ្ដោងរឺម៉កដឹកកុងតឺន័រពាក់ស្លាកលេខព្រះសីហនុ 4A -03 74ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ។

ប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តដឹកកុងតឺន័រមួយគ្រឿងខាងលើបានធ្វើដំណើរតាមផ្លូវជាតិលេខ 5 ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុក៍បានជ្រុលទៅបុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវជាតិលេខ 5 ពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់បែករងការខូចខាតចំនួន 4 កង់ ដោយឡែករថយន្តបណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរដាច់កង់មុខទាំង2និងបាក់ជន្ទាសហើយរថយន្តបានកិនកល់ជាប់របាំងថ្មកល់ជាប់ពីក្រោមទៅមុខលែងរួច បន្ទាប់ពីកើតមានគ្រោះថ្នាក់អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រម៉ោល ។

ក្រោយកើតហេតុណ៍រថយម្តបង្កត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណះ ។

You might like