ភ្នំពេញ៖យោងតាមប្រភពច្បាស់ការណ៍មួយបាន ថ្លែងប្រាប់អង្គភាពសារព័ត៌មានយេីង អោយដឹងថា ជនជាតិចិន បេីករថយន្ដបញ្ច្រាសទិសចរាចរណ៍ ជ្រុលទៅបុករៈម៉ូតូបីគ្រឿង បណ្តាលអោយស្លាប់ម្នាក់និងរបួស៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ ដោះលែងអោយមានសេរីភាពវិញហេីយ។
គួរជម្រាបថាកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ទល់មុខ រោងចក្រ កាត់ដេរសំលៀកបំពាក់(ស៊ីកូភ្នំពេញ )ផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ អែម វីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំចំការព្រីង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិ ្រតាំងស្បែក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ជិះម៉ូតូ ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ ២០០៨ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1E 3641 ជាមធ្យោបាយធ្វើដំណើរ ។
ដោយឡែកជនរងគ្រោះ ៣នាក់ទៀត មិនទាន់អោយស្គាល់ឈ្មោះ អត្តសញ្ញាណ គ្រាន់តែដឹងថា ជិះម៉ូតូហុងដាឌ្រីម សេរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត C1 3533 ជិះគ្នា២នាក់ ប្តីប្រពន្ធ និងម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ កណ្ដាល 1V 1524 ជិះម្នាក់ឯង ។
រីឯអ្នកបេីកបរ រថយន្តបង្ករ ដែល ជាបុរស ជនជាតិចិន ក៍មិនទាន់អោយស្គាល់អត្តសញ្ញាណដូចគ្នា ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញ ជនរងគ្រោះចំនួន៤នាក់ ទាំងអ្នកស្លាប់ បានជិះម៉ូតូឌ្រីមសង់ ចំនួនបីគ្រឿង ដោយជនរងគ្រោះដែលស្លាប់ ជិះម៉ូតូតែម្នាក់ឯង ចេញពីស្រុកកំណើត គោលបំណងមកភ្នំពេញ ដេីម្បដេធ្វេីការងារនៅថ្ងៃស្អែក និងបានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំនុចកេីតហេតុ ក៍ស្រាប់តែបុរសជាជនជាតិចិន ចំនួន៣នាក់ រួមទាំងអ្នកបេីកបរ បានបេីករថយន្តម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI 5708 បានបេីកធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅ បញ្ច្រាសទិសចរាចរណ៍ ហើយល្បឿនលឿន ក៍ជ្រុលទៅបុករៈ ម៉ូតូចំនួន៣គ្រឿង ដែលជិះដោយ មនុស្ស៤នាក់ក្នុងនោះមានស្ត្រី ទាំងកំរោល ដួលរបួសរណូករណែលពេញផ្លូវ ព្រមទាំងធ្វើអោយបុរសម្នាក់ដែលជិះម៉ូតូ សេរីឆ្នាំ២០០៨ បាន ស្លាប់នៅកន្លែងកើត ចំនែកជនរងគ្រោះ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ដោយឡែក អ្នកបេីកបររថយន្ត រួមទាំងបក្សពួក ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលពងទឹកភ្លាមៗផងដែរ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៍ដូចជាជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកន្លែងកេីតហេតុ និងបានទាក់ទង់ សាច់ញាតិ អោយមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំនែកម៉ូតូ៣គ្រឿងនិងរថយន្ត ព្រមទាំងអ្នកបេីកបរ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងភ្នំពេញ បានចុះទៅធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី ។