បំផុត. នាយករងសាលាក្រុងច្បារមនម្នាក់ ដែលទាត់ថាសព្រីងក្មេងស្រីម្នាក់កំពប់នៅផ្សារកំពង់ស្ពឺ ត្រូវបានដកហូតតួនាទីហើយ

កំពង់ស្ពឺ៖ តាមសេចក្តីសម្រេច របស់ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែឧសភានេះ បានសម្រេចបញ្ចប់តួនាទីលោក ឡាក់ ប៊ុនធីម ពីនាយករងសាលាក្រុងច្បារមន មកជាមន្ត្រីនៃក្រុងច្បារមក ក្រោយមន្រ្តីរូបនេះបានទាត់ថាសព្រីង ក្មេងស្រីម្នាក់កំពប់ ហើយត្រូវគេចែកចាយលើបណ្តាញសង្គម។

សូមបញ្ជាក់ថា កាលពី ពេលថ្មីៗនេះ ក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ត្រូវបានលោក ឡាក់ ប៊ុនធីម ទាត់ថាសព្រីងកំពប់ ដោយលើកហេតុផលថា នាងលក់ព្រីងនៅតំបន់ហាមឃាត់។
ក្រោយកើតហេតុ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា ដើម្បីចូលជួប និងផ្ដល់អំណោយមួយចំនួនជូនជាការលើកទឹកចិត្តឡើងវិញ៕
សូមអានសេចក្តី សម្រេចដូចខាងក្រោម៖

You might like