ចោរស្រីភ្នែករន្ទះបន្លំយកលុយ កន្លែងវេលុយវីងយីហោឃាង​ ម៉េងស្រ៊ុន​អស់720$ត្រូវ​អស់ល័ក្ខរបស់ពូរត់Pass upដឹកជូនចូលដល់អធិការនគរបាលស្រុកខ្សាច់កណ្ដាលតែម្ដង

កណ្តាល​៖មានករណី៖ឆបោក(ប្រាក់)ផ្ទះវីងវេលុយ​ យីហោ​ឃាង​ ម៉េងស្រ៊ុន​ អស់ប្រាក់ចំនួន720ដុល្លា

កាលថ្ងៃចន្ទ២កើត ខែចេត្រ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ខែមិនា ឆ្នាំ២០២១វេលាម៉ោង ៨:៤០នាទី នៅចំនុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដែលម្ចាស់ផ្ទះវីងឈ្មោះ ឃាង ម៉េងស្រ៊ុន ភេទប្រុស អាយុ២២ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិកើតហេតុ (បាត់បង់ប្រាក់720ដុល្លា)។
យោងតាមការរៀបរាប់របស់លោកឃាង​ ម៉េងស្រ៊ុន​ ថា៖
នៅថ្ងៃទី១៥.០៣.២០២១ វេលាម៉ោង៨:៤០នាទី​ លោក(ឈ្មោះ ឃាង ម៉េងស្រ៊ុន ម្ចាស់​ផ្ទះ​វីង)កំពុងទទួលប្រាក់វិក្កយបត្រអគ្គិសនី និង ចាំទទួលប្រជាពលរដ្ឋដកប្រាក់ដាក់ប្រាក់នៅវីងផ្ទះរបស់ខ្លួន ស្រាប់តែមានស្រ្តីម្នាក់មិនស្គាល់ឈ្មោះបានមកដាក់ប្រាក់ផ្ទេរឲ្យគេដោយប្រើលេខអ្នកផ្ញើរ 088 77 82 436 និងលេខអ្នកទទួល088 63 31 942 ។ ពេលឈ្មោះ ឃាង ម៉េងស្រ៊ុន រៀបចំឯកសារផ្ទេរប្រាក់
រួចបញ្ចេញលេខកូត ហើយទារប្រាក់ពីស្រ្តី
ម្នាក់នោះ ស្រ្តីម្នាក់នោះប្រាប់ថាអោយចាំន្តិចគាត់ទៅដកលុយនៅទ្រូម៉ានីមួយភ្លែតសិន ស្រ្តីនោះបានជិះPass upចេញទៅបើលុយតាមវីងនៅកន្លែងផ្សេង ដោយជនសង្ស័យមើលឃើញលេខកូដរួចហើយ ពេលស្រ្តីជាជាជនសង្ស័យចេញទៅបានប្រហែល១២នាទី ឈ្មោះ ឃាង ម៉េងស្រ៊ុន សង្ស័យថាមនុស្សស្រីម្នាក់នោះបោកយកប្រាក់ខ្លួន ក៏យកលេខកូដដកលុយវិញ តែត្រូវគេដកយកលុយពីគណីយនោះអស់បាត់ទៅហើយ ។
លុះព្រឹកឡើងថ្ងៃទី១៦.០៣.២០២១ វេលាម៉ោង៨:០០នាទីព្រឹក ឈ្មោះ ឃាង ម៉េងស្រ៊ុន បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល ក្រោយពីទទួលនូវពាក្យបណ្ដឹងរបស់លោកឃាង​ម៉េង​ស្រ៊ុនសមត្ថកិច្ចប៉ុស្តិ៍និផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយលោកធឺន​ សុក្រិត​ នាយប៉ុស្ដិ៍នគរបាលឃុំព្រែកអំពិលបានសហការជាមួយកម្លាំងនគរបាល​ ស្រុកខ្សាច់កណ្ដាល បានចុះស្រាវជ្រាវ ឃើញថា ជនសង្ស័យបានជិះPass upរបស់
ឈ្មោះ យន់ ធឿន ជាអ្នករត់ Pass up នឹងបានបន្តឃាត់ខ្លួនឈ្មោះយឿន​ សុខនាង​ ភេទ​ស្រី​ អាយុ​២៧ឆ្នាំ​មានទីលំនៅភូមិក្នុង​ ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល​ នៅថ្ងៃ​ទី២២​ ខែឧសភា​ឆ្នាំ​២០២១​ វេលាម៉ោង​១០ៈ០០នាទី​ព្រឹក​ វត្ថតាងដែលដកហូតបានរួមមាន​ ១ទូរសព្ទ​NoKiaពណ៍ខ្មៅចំនួន១គ្រឿង​គ្មានស៊ីម
ហេីយលោកយន់ ធឿនបានបំភ្លឺថា៖ បើថ្ងៃក្រោយខ្លួនឃើញជនសង្ស័យនោះខ្លួននិងស្គាល់។លុះដល់
ថ្ងៃទី២២.០៥.២០២១ វេលាម៉ោង៧:៣០នាទី ឈ្មោះ យន់ ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ មុខរបរជាអ្នករត់ pass up បានប្រទះឃើញឈ្មោះ យឿ សុខនាង ភេទស្រី ជាសង្ស័យ បានដើរមកហៅ Pass up ខ្លួនឲ្យដឹកនាងទៅផ្សារព្រែកអញ្ចាង ពេលនោះឈ្មោះ យន់ ធឿន ស្គាល់ថាជាមនុស្សស្រីដែលជិះPass up ខ្លួនកាលពីថ្ងៃទី១៥.០៣.២០២១ ទៅបោកយកលុយពីវីងឈ្មោះ ឃាង ម៉េងស្រ៊ុន ទើបនាំមនុស្សស្រី ដែលជាជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា៖ខ្លួនពិតជាបានឆបោកយកប្រាក់របស់ឈ្មោះ ឃាង ម៉េងស្រ៊ុន ចំនួន720$ កាលពីថ្ងៃទី១៥.០៣.២០២១តាមវីង ប្រាកដមែន ។
** ករណីឆបោកនេះលុយខាងលេីអធិការដ្ឋាននគរបាលស្រុក បានឃាត់ជនសង្ស័យនឹងបន្តអនុវត្តតាមនីតិវិធី៕

You might like