ស្រ្តីជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកប្រុសស្រី ៣នាក់ ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ (ទំលាក់យោង) នៅភ្នំពេញ

ភ្នំពេញ: កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ៏យ រាជធានីភ្នំពេញ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ វ៉ន ពីង ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ តែជំនាញទម្លាក់ យកទ្រព្យសម្បត្តិ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រជាពល

រដ្ឋបានឲ្យដឹងថា មុខជនសង្ស័យដដែលៗ ចាប់បានជាប់ទោសមិនដែលបានយូរ មិនដឹងថាយ៉ាងដូចម្តេច ។

ចំណែកជនរងគ្រោះមាន ឈ្មោះ កែវ ស៊ីវន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុជនរងគ្រោះបានចេញពីបន្ទប់ជួលទៅផ្សារក្នុងបុរីសន្តិភាព២ដើម្បីទិញបន្លែ ត្រីសាច់ និងផ្លែឈើ ពេលទៅដល់ផ្សារស្រាប់តែលេចមុខជនសង្ស័យមានគ្នាប្រុសស្រី ៣នាក់ ជិះម៉ូតូ ២គ្រឿង មកសំដៅជនរងគ្រោះនិងបានធ្វើសកម្មភាពជ្រុះខ្សែកមាស ក្លែងក្លាយ និងបានមកទះស្មាជនរងគ្រោះរួច អូសទាញឲ្យជនរងគ្រោះដោះដូរគ្នា និងព្យាយាមដឹកជនរងគ្រោះមកដល់ចំណុចកើតហេតុដោយជនរងគ្រោះដឹងខ្លួនថា ចាញ់បោកគេក៏ចាប់ស្រវាខ្សែ.ក និងចិញ្ជៀន និងឃាត់ស្រ្តីជាជនសង្ស័យបានម្នាក់ ចំណែកបក្ខពួក ២នាក់ទៀតនាំគ្នាគេចបាត់ស្រមោលអស់ ៕

You might like