ក្រុមការងាចុះត្រួតពិនិត្យ ណែនាំ នឹងរៀបចំការលក់ដូរ របស់បងប្អូនអាជីវករនៅក្នុង ផ្សារជ្រាវ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។

អនុវត្តន៍តាមការណែនាំរបស់ លោកនួន ពុទ្ធារ៉ាអភិបាលនៃគណៈអភិបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១នេះ លោកក្អោប រ៉នចៅសង្កាត់ជ្រាវ បានបន្តដឹកនាំក្រុមការងាចុះត្រួតពិនិត្យ ណែនាំ នឹងរៀបចំការលក់ដូរ របស់បងប្អូនអាជីវករនៅក្នុង ផ្សារជ្រាវ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។

ក្រុមការងារ បានធ្វើការរៀបចំ ច្រកចេញចូលដោយតម្រូវអោយ កំណត់ចំនួនមនុស្សចេញចូលដើម្បីរក្សាគម្លាត ដាក់ឧបករណ៍ស្ទង់កំដៅលើខ្លួនអ្នកចេញចូល និង តម្រូវអោយអោយអ្នកចេញចូលពាក់ម៉ាស រៀបចំគម្លាតទីតាំងសម្រាប់ម្ចាស់ទីតាំងដាក់តាំងទំនិញលក់ ផ្សព្វផ្សាយពីវិធានការ ៣កុំ ៣ការពារ ដើម្បីជាការក្រើនរលឹក ក្នុងគោលបំណងបំផុសស្មារតី ទប់ ស្កាត់ ការរីករាលដាលកូវីដ-១៩ កុំអោយឆ្លងចូលក្នុងសហគមន៍យើងបន្ថែមទៀត ជាពិសេសត្រូវចេះជួយគ្នាដោយមិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃទំនិញឡើយ ។

ជាការពិតណាស់ក្នុងជីវភាពប្រចាំថ្ងៃ តម្រូវការចាំបាច់បំផុត គឺគ្រឿង ឧបភោគ បរិភោគ ដូចនេះទាំងអាជីវករ និងអ្នកចេញចូលក្នុងផ្សារទាំងអស់ត្រូវចូលរួមសហការណ៍អនុវត្តន៍ និងរំលឹកគ្នាទៅវិញទៅមក ដើម្បីកុំអោយមានករណីឆ្លងបន្ត ជាចំណែក ជួយអោយគ្រប់យ៉ាងឆាប់វិល ត្រឡប់មកជាធម្មតាឡើងវិញផងដែរ៕

You might like