ថ្ងៃនេះយើងរកឃើញករណីជំងឺកូវីដ-១​៩​​សរុបចំនួន​​៦២៥នា​ក់និងសះស្បើយ​៧០៥​​នាក់ស្លាប់ថ្មី​១២នា​ក់

រហូតដល់ថ្ងៃទី១៧មិថុនា​២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦២៥នាក់​(ឆ្លងសហគមន៍ ​៥៩១​នាំចូល៣៤)និងមានជាសះស្បើយ​៧០៥នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ៤០៧៨២នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៣៥០៣០នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១២នាក់​សរុប​ស្លាប់៣៨០នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

You might like