អន្ដរជាតិ៖ លោកប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានបង្ហើបឱ្យដឹងថាលោកបានទទួលការអំពាវនាវពីប្រធានាធិបតីអាមេរិកJoeBidenបន្ទាប់ពីលោកបានសំដៅទៅលើមេដឹកនាំរុស្ស៊ីថាជាឃាតករ។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិកJoeBidenនៅថ្ងៃទី១៦ខែមិថុនានៅទីក្រុងហ្សឺណែវប្រទេសស្វីសប្រធានាធិបតីPutinបាននិយាយថា“យើងទាំងអស់គ្នាក៏ស៊ាំនឹងសេចក្តីថ្លែងការណ៍បែបនេះដែរ។ខ្ញុំពេញចិត្តនឹងការពន្យល់របស់គាត់”។នៅក្នុងខែមីនានៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ABC News នៅពេលត្រូវបានគេសួរថាតើលោកជឿថាលោកPutinគឺជា “ឃាតករ”មែននោះទេ?រដ្ឋបាលBidenបានចោទប្រកាន់ប្រទេសរុស្ស៊ីថាជាអ្នកនៅពីក្រោយការពុលរបស់សកម្មជនបក្សប្រឆាំងគឺលោក Alexei Navalny និងបានព្រមានលោកPutinឱ្យ”បង់ថ្លៃ” សម្រាប់ដឹកនាំការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ។ការអត្ថាធិប្បាយរបស់លោកBidenនាពេលនោះបានបង្កភាពតានតឹងផ្នែកការទូតរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក។ រុស្ស៊ីបានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនត្រឡប់មកប្រទេសវិញភ្លាមៗនិងបានណែនាំ ឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងម៉ូស្គូត្រឡប់ទៅវិញដើម្បីពិគ្រោះយោបល់ស្តីពីទំនាក់ទំនងទ្វេរភាគី មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះក៏បានស្នើសុំឱ្យរដ្ឋបាលលោក Biden សុំទោសចំពោះសេចក្តីថ្លែងការណ៍ “ខ្លាំង”ទាំងនេះ។ ក្រោយហេតុការណ៍កើតឡើងរុស្ស៊ីនិងអាមេរិកបានដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមក។នៅមុនកិច្ចប្រជុំកំពូលនៅថ្ងៃទី១៦ខែមិថុនាលោកPutinបាននិយាយថាទំនាក់ទំនងរុស្ស៊ី-អាមេរិកគឺស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។កិច្ចប្រជុំនៅទីក្រុងហ្សឺណែវត្រូវបានគេមើលឃើញថាជាឱកាសមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូដើម្បីលុបបំបាត់ភាពតានតឹង។នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកបន្ទាប់ពីសន្និសីទនោះទាំងលោកBidenនិងលោកPutinបានទទូចថាកិច្ចប្រជុំនេះមានលក្ខណៈស្ថាបនាប្រកបដោយភាពស្មោះត្រង់ដោយគ្មានការប្រទូសរ៉ាយឡើយ។ នៅក្នុងសន្និសីទកាសែតលោក Biden បាននិយាយថា“ខ្ញុំបានប្រាប់ប្រធានាធិបតីPutinថារបៀបវារៈរបស់ខ្ញុំមិនផ្តោតលើប្រទេសរុស្ស៊ីឬប្រទេសណាមួយទេ។ គោលដៅធំបំផុតរបស់ខ្ញុំគឺសម្រាប់ប្រជាជនអាមេរិក” ។ក្នុងជំនួបកំពូលរយៈពេល៣ ម៉ោងនេះមេដឹកនាំទាំង២នៃប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកបានចំណាយពេលភាគច្រើនរបស់ពួកគេពិភាក្សាអំពីបញ្ហាសន្តិសុខតាមអ៊ីនធឺណិតនិងការគ្រប់គ្រងអាវុធដោយបង្កើតជាមូលដ្ឋានសម្រាប់ការពិគ្រោះយោបល់នាពេលអនាគត។លោកPutinបាននិយាយថា”ប្រធានបទនៃការពិភាក្សាដូចដែលអ្នកបានដឹងរួមមានស្ថេរភាពយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណេតជម្លោះក្នុងតំបន់ទំនាក់ទំនងពាណិជ្ជកម្ម … យើងក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការនៅតំបន់អាក់ទិក” ។មុននេះមានមនុស្សជាច្រើនបាននិយាយថាជំនួបកំពូលរវាងលោកPutinនិងលោកBidenពិបាកបង្កើតរបកគំឃើញមួយ។ប៉ុន្តែវាអាចជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២។ទាក់ទងនឹងបញ្ហានេះលោកPutinបាននិយាយថា “វាមិនអាចទៅរួចទេក្នុងការនិយាយជាមុនថាតើទំនាក់ទំនងរុស្ស៊ី – អាមេរិកនឹងមានភាពប្រសើរឡើង។ប៉ុន្តែមានពន្លឺនៃក្តីសង្ឃឹមសម្រាប់ការជឿទុកចិត្តគ្នាទៅវិញទៅមក” ។ លោកBidenក៏បាននិយាយផងដែរថាប៉ុន្មានខែទៀតនឹងបង្ហាញថាតើជំនួបកំពូលរវាងលោកនិងមេដឹកនាំរុស្ស៊ីពិតជាមានផ្លែផ្កា៕យោងតាមReuters
You might like
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាមេរិក៖ សង្រ្គាមណាមួយនៅតៃវ៉ាន់ នឹងផ្លាស់ប្ដូរពិភពលោកទាំងស្រុង
Jun 07, 2024
59 views
លោកBidenបានសុំទោសអ្នកកាសែតដោយផ្ទាល់ចំពោះការខឹងនឹងសំណួរអំពីលោកPutin
Jun 17, 2021
104 views
កូវីដ-១៩ បំប្លែងខ្លួនថ្មី មានប្រភពដើមនៅប្រទេសឥណ្ឌា ត្រូវបានរកឃើញក្នុងប្រទេស ចំនួន១៧ហើយ
Apr 28, 2021
120 views
ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន «១,៤៧០នាក់ទៀត» និងអ្នកជំងឺ៧នាក់ស្លាប់ ក្នុង១ថ្ងៃ
Apr 22, 2021
83 views