ចិនបើករថយន្តបុកម៉ូតូកង់បីពីក្រោយផ្ទប់និងរថយន្តកុងតឺន័រផ្ទុះហិង្សាដាក់គ្នាផ្អើលពេញផ្លូវ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយផ្ទប់និងរថយន្តកុងតឺន័រខណ:កំពុងកាត់ពីមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុងនិងរងរបួសអ្នកបើកបរម៉ូតូកង់យ៉ាងដំណំ និងផ្ទុះហិង្សាជាមួយអ្នកសារព័ត៌មានមួយប៉្រាវផ្អើល សមត្ដកិច្ចជួយឃាត់ទាន់ពេលវេលា កាលពីវេលាម៉ោង០៩ និង៣០ យប់ថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខសាលារៀនសុវណ្ណភូមិ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GR-4603ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យុម លុះមកដល់ចំណុចកើតហេតុខាងលើបានបន្ថយល្បឿនខណៈដែលមានរថយន្តកុងតឺន័រមួយគ្រឿងបើកឆ្លងផ្លូវកាត់ពីមុខ ចេញពីផ្លូវបេតុងច្រកចូលសាលារៀនសុវណ្ណ:ភូមិ ខណ:នោះក៍មានរថយន្តទំនើបម៉ាកហ្វតមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BI-8718បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងនិងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹងរុញទៅផ្ទប់និងរថយន្តកុងតឺន័រ បណ្ដាលឱ្យម៉ូតូកង់បីខូចខាតស្ទើរទាំងស្រុងចំណែកអ្នកបើកបរគោម៉ូតូកង់បីរងរបួសយ៉ាងដំណំ។ក្រោយមកគេឃើញមានសំណាងជនជាតិចិនចុះមកដល់កន្លែងកើតហេតុបានធ្វើការសម្របសម្រួលជាមួយភាគទីរងគ្រោះ ហន្នដែលកំពុងតែស្រឡាញ់សម្រួលតែបុរសជនជាតិចិនបើករថយន្តបង្កទោសហិង្សាបម្រុងវាយទៅលើអ្នកសារព័ត៌មាននិងរកដូចទូរសព្ទយកមកបោះចោលទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងពីរសម្រុះសម្រួលគ្នាអស់រយៈពេលជាមួយម៉ោងទើបត្រូវគ្នា ដោយខាងភាគីរថយន្តបានចេញសំណងទៅឲ្យខាងភាគីម៉ូតូកង់បីចំនួន១៦៥០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

You might like