លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និង លទ្ធផលអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និង ទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺ មានការអញ្ជើញចូលរួមពី លោក , លោកស្រី អគ្គស្នងការរងនគរបាលជាតិ , ប្រធាននាយកដ្ឋា-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ , ស្នងការនគរបាលរាជធានី-ខេត្ត និង មន្ត្រី ពាក់ព័ន្ធមួយចំនួនទៀត ផងដែរ ៕

You might like