(ភ្នំពេញ)៖បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតប៉ះរថយន្តធំក្នុងដំណើរស្របគ្នាបានដួលចូលក្រោមកង់ហើយរថយន្តនោះក៏កិនមនុស្សនិងម៉ូតូបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។

គ្រោះថ្នាក់ចរចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

រថយន្តម៉ាកFUSO ប្រភេទ សណ្តោង ចំណែកម៉ូតូម៉ាកហុងដាឌ្រីម។ មុនកើតហេតុគេឃើញរថយន្តនិងម៉ូតូធ្វើដំណើរស្របគ្នាក្នុងទិសដៅពីជើងទៅត្បូង។

មកដល់កន្លែងកើតហេតុស្រាប់តែកន្ទុយរថយន្តទាក់ដៃចង្កូតម៉ូតូបណ្តាលឱ្យដួលហើយរថយន្តក៏កិនមនុស្សនិងម៉ូតូធ្វើឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ។ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចចុះវាស់វែងនិងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

You might like