ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញដឹកនាំគណ:ប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ គឹម សុភិន

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ គឹម សុភិន ដែលត្រូវជាភរិយា ជាទីស្រលាញ់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជានាយរងសេនាធិការចម្រុះកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការរងបញ្ចាការដ្ឋានកងអង្គរក្ស នៅភូមិគ្រឹះ ក្រុមគ្រួសារ នៃសពស្ថិតនៅក្នុងបុរីជីបម៉ុង រាជធានីភ្នំពេញ។
ក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល សូមចូលរួម រំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដោយក្តី អាឡោះអាល័យបំផុតនូវឧត្តមភរិយាដ៏ល្អប្រពៃ មាតា មាតាក្មេក ជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងពោរពេញ ដោយព្រហ្មវិហារធម៌ចំពោះកូនចៅគ្រប់ៗរូប ព្រមទាំងជាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលបានចូលរួម កសាងសមិទ្ធផលនានា ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់។
ឯកឧត្តម គង់ សោភ័ណ្ឌ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ង់ សោភ័ណ្ឌ អញ្ជើញដឹកនាំគណ:ប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ គឹម សុភិន
(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ គឹម សុភិន ដែលត្រូវជាភរិយា ជាទីស្រលាញ់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជានាយរងសេនាធិការចម្រុះកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការរងបញ្ចាការដ្ឋានកងអង្គរក្ស នៅភូមិគ្រឹះ ក្រុមគ្រួសារ នៃសពស្ថិតនៅក្នុងបុរីជីបម៉ុង រាជធានីភ្នំពេញ។
ក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល សូមចូលរួម រំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដោយក្តី អាឡោះអាល័យបំផុតនូវឧត្តមភរិយាដ៏ល្អប្រពៃ មាតា មាតាក្មេក ជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងពោរពេញ ដោយព្រហ្មវិហារធម៌ចំពោះកូនចៅគ្រប់ៗរូប ព្រមទាំងជាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលបានចូលរួម កសាងសមិទ្ធផលនានា ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់។
ឯកឧត្តម គង់ សោភ័ណ្ឌ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

You might like