អាចោរជើង ១ កំពុងបង្ហាញវត្តមានទាក់ទាញភ្ញៀវជិតឆ្ងាយឱ្យមកលេងសប្បាយ ចាញ់សល់តែគូថខោនៅផ្ទះឈ្មោះ រ៉ាក់ ជិតគល់ស្ពានស្ទឹងមានជ័យ តែមិនដឹងថាសមត្ថកិច្ចបានជ្រាបឬអត់?

ភ្នំពេញ៖ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អាចោលជើង១ បានកំពុងបង្ហាញវត្តមាននៅជិតគល់ស្ពានស្ទឹងមានជ័យ ដោយ មានអ្នកញៀនល្បែងមកពីគ្រប់ទិសទីចេញចូលលេងយ៉ាងអនាធិបតេយ្យ។

អ្នកញៀនល្បែងជាច្រើនបាននាំគ្នាចូលលេងយ៉ាងគគ្រឹក គគ្រេង ហាក់គ្មានក្រែងរហាអាជ្ញាធរមានសមត្ថកិច្ចអ្វីសោះ ពិសេសមិនខ្លាចញញើតនឹងការឆ្លងរាលដាលនៃជំងឺ កូវីដ -១៩។

ពាក្យចាស់ពោលថាៈ ល្បែងតែងរេ ជួនគេ ជួនគេ ជួនគេ មិនងាយទេឈ្នះបទល្បែង ដោយអ្នកខ្លះចាញ់អស់លុយអស់រាប់លាន តែនៅមិនរាងចាល ឲ្យតែបានអ៊ុតឃើញក្រាស់-ស្តើង ក៏អស់ចិត្តដែរ នឹងនៅតែប្រមូលផ្តុំគ្នាដើម្បីមកចាក់ភ្នាល់ល្បែងយ៉ាងអនាធិបតេយ្យដដែលនៅចំណុចជិតគល់ស្ពានស្ទឹងមានជ័យ ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហាក់ដូចជាមិនខ្លាច ញញើតសមត្ថកិច្ចចាប់វ៉ៃខ្នោះអីបន្តិចសោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ម្ចាស់បនល្បែងមានថាឈ្មោះ រ៉ាក់ បានបើកលេងដុះស្លែររាប់ឆ្នាំមកហើយ។ ប្រជាពលរដ្ឋធ្វើការសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិសេសសមត្ថកិច្ចសាមី សូមមានវិធានការផ្លូវច្បាប់ចាប់បុគ្គលពាក់ព័ន្ធដាក់ទោ និងបិទទីតាំងល្បែងស៊ីសងដុះស្លែនេះផង បើមិនដូច្នោះទេប្រជាពលរដ្ឋគ្មានឡើយសេចក្តីសុខ ព្រោះនឹងត្រូវប្រឈមមុខនឹងភាពអសន្តិសុខនៅក្នុងមូលដ្ឋាន ដែលកើតចេញពីល្បែងស៊ីសង៕

You might like