រលាយគ្មានសល់ទេ​ ក្រុមឈ្មួញឈូសឆាយរំលោភយកដី”ព្រៃឡង់”រាប់សិបហិកតា.នៅស្រុកសំបូរ មកពុះឡូត៍លក់យ៉ាងអនាធិបតេយ្យ បែរជាអាជ្ញាធរមូលដ្ឋានឆ្លើយថាអត់ដឹងទៅវិញ?!

ក្រចេះ៖ ដីព្រៃសាធារណៈរបស់រដ្ឋ ប្រមាណជិត១.០០០ហិកតា ត្រូវបានក្រុមឈ្មួញ ។
កាន់កាប់រុករានឈូសឆាយ”វាតទី.វ៉ាត់ព្រំ.ខ័ណ្ឌចែក.ជាប្លង់ៗ”ដើម្បីរំលោភធ្វើជាកម្មសិទ្ធឯកជន និងពុះឡូត៍លក់យ៉ាងអនាធិបតេយ្យបំផុត.ខណៈអាជ្ញាធរមូលដ្ឋាន ឆ្លើយថាអត់ដឹងទេ..?!។

ទាំងនេះជាហេតុនាំឱ្យ ពលរដ្ឋនៅតំបន់ក្បែរៗនោះ សម្ដែងការខកចិត្តនិងសោកស្ដាយជាខ្លាំង ចំពោះភាពហិនហោច នៃធនធានសម្បត្តិធម្មជាតិ”ព្រៃឡង់”អស់មួយផ្នែក! ។

ប៉ុន្តែពលរដ្ឋមួយចំនួន ក៍បានសម្រុកទិញដីឡូត៍ពីក្រុមឈ្មួញ.ដោយក្នុង១ឡូត៍ក្បាលប្រវែង៣០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រតម្លៃ៦០ម៉ឺនរៀល។

ក្នុងនោះពលរដ្ឋមួយចំនួនធំ បានប្រគល់លុយឱ្យឈ្មួញរួចហើយ ប៉ុន្តែមិនទទួលបានដីឡូត៍ទេ ។
ដោយគេចង្អុលម្ដងត្រង់នេះ ម្ដងត្រង់នោះរកទីតាំងពិតប្រាកដមិនបាន។
ខណៈពលរដ្ឋមួយចំនួនទៀត ពេលប្រគល់លុយឱ្យឈ្មួញគ្រប់ចំនួនហើយ មិនទទួលបានដីឡូត៍ពីឈ្មួញក៍មានដែរ!។
«ករណីនេះមន្ត្រីជំនាញអះអាងថា៖ ក្រុមឈ្មួញចំនួន៣នាក់ ត្រូវបានចាប់ខ្លួនដាក់គុកហើយ និងកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត»។

ដីព្រៃរបស់រដ្ឋ ដែលត្រូវបានក្រុមឈ្មួញរុករានកាន់កាប់ឈូសឆាយ រំលោភយកធ្វើជាកម្មសិទ្ធឯកជន និងពុះជាឡូត៍លក់នោះ។
ស្ថិតនៅចំណុចអូរឃ្មង់ និងអូរក្រូច តំបន់ភ្នំជី ក្នុងភូមិអូរឃ្មង់ ឃុំកំពង់ចាម ស្រុកសំបូរនិងភូមិសានដេប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមពលរដ្ឋនៅតំបន់នោះ បានអះអាងថា៖ ក្រុមឈ្មួញមានគ្នាច្រើននាក់ ដូចជាឈ្មោះ”រិទ្ធ”ជាអ្នកកាន់កាប់និងរុករាន ដី”ព្រៃឡង់”នៅភូមិសានដេប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ប្រមាណជាង(៣០០ហិកតា)។

ខណៈឈ្មោះ”ធឿន”បានកាន់កាប់និងរុករាន ដី”ព្រៃឡង់”នៅចំណុចអូរឃ្មង់ និងអូរក្រូច តំបន់ភ្នំជី ក្នុងភូមិអូរឃ្មង់ ឃុំកំពង់ចាម ស្រុកសំបូរ ប្រមាណជាង(៦០០ហិកតា)សរុបទាំង២កន្លែងនេះជិត១.០០០ហិកតា.ឯណោះ។

សេចក្ដីរាយការណ៍ថា៖ ស្របពេលកំពុងកាន់កាប់ឈូសឆាយ ក្រុមឈ្មួញបានអង្កន់ពុះឡូត៍ លក់។
ដោយក្បាលប្រវែង៣០ម៉ែត្រ និងបណ្ដោយ៥០ម៉ែត្រ តម្លៃ៦០ម៉ឺនរៀលក្នុង១ឡូត៍ បច្ចុប្បន្ន៖ ក្រោយមានបញ្ហាពលរដ្ឋហាក់ផ្អាកទិញដីឡូត៍នោះ។

ករណីនេះទាំងអ្នកប្រគល់លុយឱ្យឈ្មួញគ្រប់ចំនួន រួមនិងអ្នកប្រគល់លុយពុំទាន់គ្រប់.។
គឺមិនទាន់បានដីឡូត៍ពីឈ្មួញឡើយ ដោយមេឈ្មួញឈ្មោះ”បេត”និងឈ្មោះ”ចន”តែងតែចង្អុលដីឡូត៍ខ្លួន ម្ដងត្រង់នេះម្ដងត្រង់នោះ.ដោយចង្អុលនៅលើដី”ព្រៃឡង់”ដែលជាសម្បត្តិរដ្ឋសុទ្ធសាធ!។

ពលរដ្ឋបន្តថា៖ ឈ្មោះ”ភារម្យ”និងឈ្មោះ”ធឿន”ជាអ្នកមេខ្លោងធំ ក្នុងការចូលកាន់កាប់រុករាន ដី”ព្រៃឡង់”។
ទាំងចំណុចអូរឃ្មង់.អូរក្រូច តំបន់ភ្នំជី ភូមិអូរឃ្មង់ ឃុំកំពង់ចាម ស្រុកសំបូរ.និងដីព្រៃនៅភូមិសានដេប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ តំបន់ភ្នំជី.!។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងទៀតថា៖ ក្រុមឈ្មួញខាងលើ បានចូលកាន់កាប់រំលោភយកដី”ព្រៃឡង់”របស់រដ្ឋ មកគ្រប់គ្រង រយៈពេល២ទៅ៣ឆ្នាំមកហើយ ។
ប៉ុន្តែក្រុមឈ្មួញ ទើបនិងចាប់ផ្ដើមធ្វើសកម្មភាព កាប់ព្រៃឈូសឆាយព្រៃ វ៉ាត់ព្រំនិងពុះឡូត៍លក់ យ៉ាងសកម្មរយៈពេល០៣ខែ ចុងក្រោយនេះទេ!។

ជាក់ស្ដែង៖ ពលរដ្ឋឈ្មោះ”ភីន”ឈ្មោះ”រ៉ុង”ឈ្មោះ”ថា”ឈ្មោះ “យ៉ាន” ពួកគាត់ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។
បានអះអាងថា៖ ពួកខ្លួនពិតជាបានទិញដីឡូត៍ ពីក្រុមឈ្មួញខាងលើប្រាកដមែន ប៉ុន្តែពុំទាន់ទទួលបានដីនោះទេ។

ក្នុងនោះក៍មានពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ.បាននាំគ្នាសម្រុកទិញដីឡូត៍ ពីក្រុមឈ្មួញប្រមាណជាង១០០គ្រួសារឯណោះ!។

ដោយខ្លះបង់បានពាក់កណ្ដាល និងខ្លះទៀតបង់លុយផ្ដាច់អស់ហើយ ប៉ុន្តែពុំទាន់ទទួលបានដីជាក់ស្ដែង។

រាល់ការលើកឡើងខាងលើត្រូវបានលោក ឈិត ណន មេឃុំកំពង់ចាម បដិសេធប្រាប់«ដើមរាំង»នៅព្រឹកទី២៣.១០.២០២១ថា៖ លោកមិនដឹងទេរាល់ការកាប់ព្រៃអ្វីទាំងនុង ។
ព្រោះលោករវល់ការងាររដ្ឋបាលទើបមិនដឹង ចំពោះដីទាំងនោះ លោកអះអាងថា ជាដី”ព្រៃឡង់”ជាដីសាធារណៈរបស់រដ្ឋ។
ចំណែលលោក សូម សារិត អភិបាលស្រុកសំបូរ មិនអាចសុំការបំភ្លឺបានទេ រាល់ការចោទប្រកាន់ខាងលើ ព្រោះទូរស័ព្ទចូលហើយលោកមិនទទួល!។

ប៉ុន្តែលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានថ្លែងថា៖ ករណីខាងលើ លោកបានចាប់ខ្លួនមនុស្សដាក់គុកចំនួន៣នាក់រួចហើយ ក្នុងនោះមានអនុភូមិម្នាក់ផងដែរ។
លោកបន្តថាខ្ញុំកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

យោងតាមការលើកឡើងពីមន្ត្រីជំនាញខេត្ត.សបញ្ជាក់ឱ្យឃើញថា អាជ្ញាធរមូលដ្ឋាន ។
ហាក់រក្សាភាពស្ងៀមស្ងាត់ សំងំធ្វើមិនដឹងមិនឮ ស្រវាំងភ្នែកងាប់ត្រចៀកស្ដូក ។
ទាំងដែល ក្រុមឈ្មួញធ្វើសកម្មភាពចូលកាន់កាប់ ឈូសឆាយព្រៃវាតទី ខ័ណ្ឌចែកព្រំ រំលោភយកដី”ព្រៃឡង់”ធ្វើជាកម្មសិទ្ធ និងពុះឡូត៍អស់រយៈពេលជាច្រើនខែមកហើយ។

ក្នុងរឿងរ៉ាវនេះមជ្ឈដ្ឋានខាងក្រៅ ទាមទារឱ្យក្រសួងពាក់ព័ន្ធ ដកហូតដីទាំងនោះ ទុកជាសម្បត្តិរដ្ឋវិញ និងស្នើឱ្យចាត់វិធានការផ្លូវច្បាប់ កុំមានការយោគយល់ឱ្យសោះ។
ទៅលើ ក្រុមឈ្មួញបុគ្គល ខិលខូចដែលពាក់ព័ន្ធឃុបឃិតគ្នា រំលោភយកដី”ព្រៃឡង់”មកធ្វើជាកម្មសិទ្ធ និងធ្វើអាជីវកម្មដើម្បីផលប្រយោជន៍បក្ខពួកគ្រួសារខ្លួន។

ក្នុងបំណងឱ្យរាងចាល និងកុំឱ្យបុគ្គលដ៏ទៃទៀត ហ៊ានយកគំរូតាមពួកគេ ក្នុងការរំលោភយកដីសាធារណៈរបស់រដ្ឋបែបនេះតទៀត៕

You might like