មេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃចំនួន៦នាក់.ត្រូវបានចាប់ខ្លួនរួមនិងថ្នាំញៀន២៣០គីឡូក្រាម!

(កោះកុង)៖ កម្លាំងនគរបាលស្រុកស្រែអំបិល បានបង្ក្រាបក្រុមមេខ្លោងជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ.ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ រួមនិងគ្រឿងញៀន២៣០គីឡូក្រាម។

ខណៈពួកគេដឹកគ្រឿងញៀនឆ្លងដែនពីប្រទេសថៃ ចំនួន២ទីតាំង ចូលតាមច្រក ចំណុចចម្ការក្រោម ក្នុងឃុំស្រែអំបិល និងឃុំជ្រោយស្វាយ ។

ការបង្ក្រាបនេះបានធ្វើឡើងនៅ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ។
នៅលើទូកកាណូតខ្នាតធំ របស់ជនជាតិថៃ កិង២ជាន់ ចតក្នុងផែជលផល ចំណុចមាត់ពាមស្រែអំបិល ស្ថិតក្នុងភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ គឿងញៀនដែលបង្រ្ហាបបានចំនួន០៩កញ្ចប់ធំទម្ងន់ស្មើ២៣០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់។

លោកអធិការស្រុកស្រែអំបិល បានឱ្យដឹងថា គ្រាដំបូងកម្លាំងសមត្ថកិច្ចនៃអធិការស្រុកស្រែអំបិល ។
បានចុះឃាត់អូប័រមួយគ្រឿងមានគ្នា៤នាក់ ករណីមានការសង្ស័យ ហើយការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នេះ ធ្វើឡើងត្រង់ចំណុចភូមិចម្ការក្រោម ឃុំស្រែអំបិល។

ចំពោះមុខស្ថានការនេះ អាជ្ញាធរសមត្ថកិច្ចបានត្រួតពិនិត្យនៅនឹងកន្លែងភ្លាមៗតែម្តង។
ដោយឆែកឆេរ កឃើញគ្រឿងញៀនជាង២៣០គីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ យកទៅសួរចម្លើយ ។
ក្រោយមកពួកគេបានសារភាពថា បានដឹកជញ្ជូនគ្រឿងញៀនទាំងនោះ មកពីទូក(បាហួរអន)ស្ថិតនៅ ចំណុចភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ និងបានបន្តដំណើរទៅឃាត់មនុស្ស បាន២នាក់បន្ថែមទៀតនៅលើទូក ។
ដែលជាអ្នកយាមទូក ដែលមានម្ចាស់ផែ លោក ប៉ រានី ជានាយរងផ្នែកជលផល(មិននៅ) ហើយសមត្ថកិច្ច កំពុងធ្វើការត្រួតពិនិត្យរកគ្រឿងញៀនជាបន្តទៀត។

ពលរដ្ឋរស់នៅក្បែរនោះ អះអាងថាទូកនេសាទខ្នាតធំនេះ បានមកចតនៅផែជាប់ស្នាក់ការ ។
ជលផលរយៈពេលជាង១ខែ មកហើយ ឃើញមានកូនអូប័រ ចេញ-ចូលម្ដងម្កាលមិនទៀងនោះទេ។
ឮដូច្នេះភ្លាម សមត្ថកិច្ចជំនាញ ដោយមានការសង្ស័យក៏បានយកទូកនេសាទ នេះទៅផែថ្មី និងរកជាងវះឃ្លុបទូករកមើល បន្ថែមទៀតផងដែរ៕

You might like