ទុស្សេខ្សែភ្លើងបង្កជាអគ្គីភ័យឆាប់ឆេះរថយន្តមួយគ្រឿងខូចខាត់ទាំងស្រុង ក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែងក្នុង ក្រុងតាខ្មៅ !

(កណ្តាល)៖ ករណីអគ្គីភ័យ(ឆេះរថយន្ត) ស្ថិតនៅ​ចំណុចយានដ្ធានជួសជុលរថយន្ត ង៉ោល ហេង ភូមិ តាក្តុលត្បូង សង្កាត់តាក្តុល ស្រុក តាខ្មៅ ខេត្តកណ្តាល។

ហេតុការណ៍នេះ កេីតឡើងកាលពី រសៀលថ្ងៃទី២៣ខែតុលា គស២០២១​ វេលាម៉ោង១៤:០០នាទី
ដោយកម្លាំងប៉ុស្ត៍រដ្ធបាលតាក្តុលនិងកម្លាំងអធិការក្រុងតាខ្មៅសហការជាមួយនិងកម្លាំងជំនាញការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តកណ្តាល
ដោយប្រេីប្រាស់បំពង់ ពន្លត់អគ្គីភ័យ​ ០៨បំពង់​ ចុះជួយអន្តរាគមន៍ពន្លត់​ ។

ក្នុងនោះ អគ្គីភ័យមិនបានឆេះរាលដាលទៅកន្លែងផ្សេងទេ​ រហូតដល់ម៉ោង​ ១៤.៣០នាទី​ទេីបភ្លេីងបានរលត់ជាស្ថាពរ​។

សម្ភារះខូតខាតបាត់បង់រួមមាន​រថយន្តមួយគ្រឿងម៉ាក់សេចដេសពណ៏ទឹកមាសផ្លាក់លេខកណ្តាល 2B-0632បណ្តាលឲ្យឆេះខូចខាតផ្នែកខាងក្នុងឡាន៕

You might like