(កណ្តាល)៖ ឯកឧត្តម នុត ពុធដាតារា អភិបាល រងខេត្តកណ្ដាលអមដំណេីរដោយលោកប៊ុន ផេងអភិបាស្រុកខ្សាច់កណ្ដាល ព្រមទាំងលោកចាន់ តារាអភិបាលរងស្រុកខ្សាច់កណ្ដាល នឹងក្រុមការងារស្រុកខេត្ត
- បានចុះជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សនឹងបងប្អូនប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងការពាជំងឺកូវីដ១៩ដូសទី៣(ដូសជំរុញ)នៅមណ្ឌលសុខភាពឃុំ ព្រែកអំពិល
ក្នុងឱកាសនោះផងដែរ ឯកឧត្តមនុត ពុធតារា ក៏ បានមានប្រសាសន៍ ណែនាំ ផ្តាំផ្ញើ ដល់ក្រុមយុវជន នឹងបងប្អូនប្រជាប្រជាពលរដ្ឋអំពីការងារសំខាន់ចំពោះមុខ ដើម្បីត្រៀមលក្ខណៈចូលរួម បំពេញ និងអនុវត្ត ផ្សព្វផ្សាយ ណែនាំដល់បងប្អូន ប្រជាពលរដ្ឋយេីងការរីករាលដាលជំងឺកូរវីដ១៩របស់ក្រសួងសុខាភិបាលនឹងបន្តចូលរួមអនុវត្តន៍៣កុំ ៣ការពា របស់ប្រមុខរាជរដ្ឋាភិបាលអោយបានល្អបន្តទៀតបេីទោះបីជាយេីងបានចាក់ការពាររួចហេីយក៏ដោយ។
បន្ថែមពីលើនេះឯកឧត្តម បានបន្តថា យុវជនត្រូវរបស់យើង ត្រូវមានឆន្ទៈ ស្មោះត្រង់ គុណធម៌ សីលធម៌ និងដាច់ខាតចូលរួមការពារសន្តិភាព ឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ស្ថិតក្នុងបរិបទកូវីដ-១៩ យើងទាំងអស់គ្នាសុទ្ធតែដឹងថា រាជរដ្ឋភិបាលកម្ពុជា មានសម្តេចតេជោជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជានកម្ពុជា ជាមគ្គុទេសឯក ពោពេញដោយឧត្តមគតិ សមត្ថភាព ដែលពិភពលោកកំពុងស្ញប់ស្ញែង បានខិតខំគៀងគររកវ៉ាក់សាំង ចាក់ស្រោយជូនប្រជាពលរដ្ឋយើងសឹងបាន១០០ភាគរយ ជូនប្រជាពលរដ្ឋយើង និងរៀបចំបើកប្រទេសឲ្យដំណើរ លើគ្រប់វិស័យឡើងវិញនាពេលដ៏ខ្លីខាងមុខ៕