ឯកឧត្តម កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីប្រកាសសុពលភាពក្រុមចលនាយុវជនឃុំតាឯក និងឃុំកោះចូរ៉ាម និងកម្មវិធីសំណេះសំណាល និងផ្សព្ធផ្សាយពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់យុវជនបក្សទាំងពីរឃុំ សរុបប្រមាណ ១៣៥ នាក់។

ខេត្តកណ្តាល៖ ព្រឹកថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីប្រកាសសុពលភាពក្រុមចលនាយុវជនឃុំតាឯក និងឃុំកោះចូរ៉ាម និងកម្មវិធីសំណេះសំណាល និងផ្សព្ធផ្សាយពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់យុវជនបក្សទាំងពីរឃុំ សរុបប្រមាណ ១៣៥ នាក់។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តម លោក អនុប្រធានទទួលបន្ទុកជួយប្រធាន ឯកឧត្តម លោក ប្រធានចលនាយុវជនទទួលបន្ទុកឃុំ និងតំណាងប្រធានគណបក្សស្រុកខ្សាច់កណ្តាល។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ពីតំណាងយុវជនបក្សឃុំទាំងពីរ និងបន្ទាប់ពីប្រគល់សេចក្តីសម្រេចកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្ស ជូនដល់តំណាងយុវជនឃុំតាឯក និងឃុំកោះចូរ៉ាម រួចមក ឯកឧត្ត កៅ ថាច បានជម្រាបជូនដល់តំណាងយុវជនបក្សឃុំទាំងពីរ អំពីប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម ជូនដល់បងប្អូនយុវជនទាំងអស់ ដែលមានវត្តមាននាពិធីនោះ។

ឆ្លៀតក្នុងឱកាសនោះ ៖
១. តាមរយៈសេចក្តីសម្រេចតែងតាំង ឯកឧត្តម កៅ ថាច បានសំដែងនូវសេចក្តីអបអរសាទរជូនដល់បងយុវជនទាំងអស់ដែលទទួលបានការទុកចិត្តពី គណៈអចិន្ត្រៃយ៍គណបក្សស្រុកខ្សាច់កណ្តាល ដែលបានសម្រេចតែងតាំង ជាប្រធាន អនុប្រធាន និងជាសមាជិក តាមរចនាសម័ន្ធបក្សឃុំ។ ក្នុងន័យនេះ ឯកឩត្តមបន្តជម្រុញ លើកទឹកចិត្ត អោយយុវជនបន្តខិតខំអោយអស់ពីសមត្ថភាពបំពេញការងារជូនគណបក្សប្រជាជនកម្ពុជា អោយទទួលបានលទ្ធផលល្អប្រសើរ។
២. ឯកឧត្តម បន្តរំលឹកពីប្រវត្តគណបក្សប្រជាជនកម្ពុជា និងដំណើរការឆ្លងកាត់ជាប្រវត្តសាស្ត្រ និងសមិទ្ធផលសម្រេចបាន និងជាស្នាដៃជាប្រវត្តសាស្ត្រ ដែលថ្នាក់ដឹកនាំគណបក្ស លោកសម្រេចបាន ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស សុខសន្តិភាព និងការអភិវឌ្ឍន៍ជាមូលដ្ឋានជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ។
៣. ធ្វើការទាញចំណាប់អារម្មណ៍ជូនដល់បងប្អូនយុវជនអំពីព្រឹត្តការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង , ស្ថានភាពនយោបាយក្នុងប្រទេស និងព្រឹត្តការណ៍អន្តរជាតិ។
៤. បន្តជំរុញ អោយយុវជន សហការជាមួយគណបក្សស្រុក ដើម្បីពង្រឹងការងារសម្អាតបរិស្ថាន និងបន្តការដាំដើមឈើ តាមទីសាធារណៈ សាលារៀន និងតាមវត្តអារ៉ាម។
៥. ឯកឧត្តមបន្តផ្សព្ធផ្សាយអំពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតអាណត្តិទី៥ ក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម លើកទឹកចិត្ត យុវជនគណបក្សទាំងអស់ ចុះធ្វើសកម្មភាព អោយបានជិតស្និទ្ធិជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋាន ។

ចុងបញ្ចប់ ឯកឧត្តម កៅ ថាច បានពាំនាំថវិកាឧត្ថម្ភមួយចំនួនរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដើម្បីធ្វើការផ្តល់ជូនគណបក្សឃុំ និងយុវជនទាំងអស់ដែលមានវត្តមានផងដែរ។ បន្ថែមលើនេះ ឯកឧត្តម កៅ ថាច បានធ្វើការឧបត្ថម្ភ ខ្សែសម្រាប់ដាក់កាតចាក់វាក់សាំងចំនួន ១០០០ ខ្សែ ដោយក្នុងនោះធ្វើការបែងចែក ទៅ សាលាបឋមសិក្សាកោះចូរ៉ាម ចំនួន ៤០០ ខ្សែ សាលាបឋមសិក្សា តាឯក ៣០០ខ្សែ និងជូនគណបក្សស្រុកខ្សាច់កណ្តាល ៣០០ខ្សែ។

You might like