តើលោកសាំង សុខន នាយដែនជម្រកព្រៃឡង់និងលោកឌួង ឆាយសាវុធ ប្រធាន មន្ទីរបរិស្ថានខេត្តក្រចេះ ស្ដាប់បទបញ្ជា ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល ដែរឬទេ ? បើឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីដែនជម្រកយ៉ាងនេះ.!!!

(ខេត្តក្រចេះ)÷ថ្ងៃទី ២១ឈានចូលថ្ងៃទី ២២វិច្ឆិកា ឆ្នាំ២០២១ ក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនឈតាមស្នាក់ការកំពតគយ ក្រោមការគ្រប់គ្រងរបស់លោកសាំង សុខន ត្រូវជានាយកដែនជម្រកព្រៃឡង់ និងក្រោមការគ្រប់គ្រងរបស់លោក ដួងឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានយ៉ាងអានាធិបតេយ្យ មេឈ្មួញទាំងពីរបានប្រាប់ក្រុមការងារបណ្ដាញព័ត៌មានថ្មី នៅយប់ថ្ងៃ ខែ ខាងលើនេះថា ឈើរបស់គាត់ដែលបានដឹកមានចំនួន ១២ ម៉ែត្រគូប ហើយក៏បានបង់លុយឲ្យទៅលោក សាំង សុខន ប្រធានស្នាក់ការកំពតគយ និងនាយកដែនជម្រកព្រៃឡង់ផងដែរហើយចំណែកម្ចាស់ឈើគេបានឲ្យដឹងថាទី១ មានឈ្មោះលោកអៀច និងទី ២ មានឈ្មោះ លោកវ៉ា មេឈ្មួញទាំងពីរនាក់នេះតែងតែយកអំណាចអ្នកធំឬអ្នកមានអំណាចនៅក្នុងខេត្តក្រចេះមកគំរាមកំហែងទៅដល់សមត្ថកិច្ចនៅតាមគោលដៅផងដែរ។

ជាក់ស្ដែង÷បងប្អូនអ្នកសារព័ត៌មានដែលបានចុះទៅផ្ដិតយករូបភាពនៅទីនោះបានធ្វើការខលទូរស័ព្ទទៅលោកសារឿនប្រធានស្នាក់ការ 706 ឲ្យជួយធ្វើការបង្ក្រាបនិងទប់ស្កាត់បទល្មើសស្រាប់តែលោក សារឿន បានឆ្លើយនិងក្រុមការងារថាគាត់ជាប់រវល់ប្រជុំនៅខេត្តទេបង ដូចនេះហើយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរបានដាក់ការរិះគន់ដល់មន្ត្រីគោរពជាន់ថ្នាក់នៅក្នុងស្រុកសំបូរឬមន្ត្រីជំនាញបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើនិងកម្លាំងអាវុធហត្ថ ដែលបានឈរជើងនៅចំណុចព្រៃឡង់ថា អស់លោកទាំងនេះមិនហ៊ានធ្វើការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ ដែលមានមេឈ្មួញធំៗនោះទេពួកគាត់បានត្រឹមតែកៀបសង្កត់ប្រជាពលរដ្ឋដែលអាក៏មិនចេញឈាមតែប៉ុណ្ណោះ។

ចំណែកឯមេឈ្មួញធំៗបានរត់ការនិងចែកកញ្ជាប់ឲ្យរួចរាល់អស់ហើយទើបមិនហ៊ានធ្វើការបង្ក្រាប។

– ជាចុងក្រោយប្រជាពលរដ្ឋទទូចសំណូមពរ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក សាន្ត ប៊ុនថាន ឯកឧត្តម ស្នងការ នគរបាលខេត្ត លោកលន់ សុផាត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មេត្តាជួយត្រួតពិនិត្យដល់មន្ត្រីនៅខាងលិចទន្លេដែលមកឈរជើងគ្រប់គ្រងនៅចំណុចព្រៃឡង់ផងចុះទាន។បើលោកនៅតែបណ្ដែតបណ្ដោយដល់មន្ត្រីអសមត្ថភាព និងមន្ត្រីគ្រាប់ល្ពៅខាងលើនេះដែលមកឈរជើងនៅក្នុងតំបន់ព្រៃឡង់ពិតជារលាយមិនខាន៕

You might like