ពលរដ្ឋក្នុងខេត្តព្រះវិហារ ដាក់ការសង្ស័យថា បទល្មើសព្រៃឈើ របស់លោកស្រី អ៊ិន ស្រីម៉ៅ ជាប់ពាក់ព័ន្ធនឹងការបើកដៃពីមន្រ្តីជំនាញ

ខេត្តព្រះវិហារ÷ រឿងរាវរបស់ដេប៉ូ ឈើមួយកន្លែងនៅខរះវិហារ ចាប់តាំងពីយប់ថ្ងៃទី 6 ខែធ្នូ /2021 ទល់ហ្នឹងថ្ងៃទី10/ខែធ្នូ /2021 ។ ក្រុមអ្នកសារព័ត៌មាន យើងបានជំនះ មិនថាព្យុះភ្លៀងយ៉ាងណាដោយក៏មិនដកថយ កន្លងមកនេះ ស្រាប់តែនៅព្រឹកថ្ងៃទី10ខែ ធ្នូ 2021 ដំណឹងច្បាស់ការណ៍ មួយថា÷ សមត្ថកិច្ច ជំនាញ នឹងចុះមក ធ្វើការត្រួត ពិនិត្យ លើរោង សន្និធិ ឈើ របស់ ឈ្មួញ ឈ្មោះ អិនស្រីម៉ៅ ស្ថិតនៅក្នុង ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ! ដើម្បីផ្ទៀងផ្ទាត់លិខិតអនុញ្ញាត និងឈើដែលនៅខាងក្នុង រោងដេប៉ូទាំអស់នោះ ដល់ក្រុម អ្នកសារព័ត៌មានជាច្រើន អង្គភាព ដែលធ្វើការចោទប្រកាន់ធ្ងន់ៗ មកលើ ជំនាញដែលពាក់ព័ន្ធ ថាមានការឃុបឃិតបើកដៃអោយម្ចាស់ដេប៉ូ ឈ្មោះ អិនស្រីម៉ៅធ្វើការប្រមូលទិញ ឈើពីបណ្តាស្រុកនានា ដោយគ្មានច្បាប់អនុញ្ញាតពីខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរពាក់ព័ន្ឋនៅក្នុងខេត្តទាំងមូល។ រយៈអស់រយៈ៤ថ្ងៃមកហើយ នៅតែមិនទាន់មានស្រមោលមន្ត្រីណាមួយលេចមុខហ៊ានចេញមុខមកបកស្រាយ នឹងបញ្ជាក់លិខិតអនុញ្ញាត្តិ ណាមួយនៅឡើយទេ! ទង្វើរនេះ បានធ្វើឲ្យមានការសង្ស័យពីអ្នកសារព័ត៌ និងប្រជាពលរដ្ឋទូទៅថា ទំនងជាមន្រ្តីជំនាញ និងអាជ្ញាធរពាក់ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តព្រះ វិហារ តែម្តង ដែលការរកស៊ីខុសច្បាប់ប្រមូលទិញ និងបង្កើតក្រុមចូលកាប់ព្រៃឈើ ព្រះរកា និងព្រៃឈើដែនជម្រកសត្វព្រៃកូលែនព្រហ្មទេព ធ្វើការដឹកជញ្ជូនដោយសេរីអាចផ្តល់លាភសក្ការៈដល់គ្រប់ ផ្នែកពាកព័ន្ធទាំងអស់នេះ។
មហាជន បានលើកឡើងថា នំនងជាគណៈបញ្ជាការឯកភាពខេត្ត ដែលមាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ជាប្រធាន និង លោក នួន សុខុម នាយខណ្ឌ រដ្ឋបាល ព្រៃឈើខេត្តព្រះវិហារ បានកំពុងតែ គេចវេសមិនបង្រ្កាលើបទល្មើដឹកផលអនុផលព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហ៊ា ស្នើរ ឧត្តមអភិបាលខេត្ត មេត្តាចាត់វិធានការចំពោះម្ចាស់រោងដេប៉ូឈើ ឈ្មោះ អិន ស្រីម៉ៅ និងមន្រ្តីគ្រាប់ល្ពៅទាំងនោះ ដោយយកចិត្តទុកដាក់ផងចុះ។

You might like