ដីព្រៃលិចទឹក៣០ហិកតាប្រគល់ជូនរដ្ឋវិញនឹងដីជាង 1000 ហិកតាត្រូវបានជនខិលខូចឃុបឃិតគ្នាកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

កំពង់ធំ ថ្ងៃទី 14 12 2021 ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ម្នាក់ៗនាំគ្នារងចាំមើល តើមេឈ្មួញ បំផ្លាញព្រៃលិចទឹក ដែលមានឈ្មោះ លាវ គីរៀម រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ និងឈ្មោះញៀន វុទ្ធី ហៅធីក្ដាម រស់នៅភូមិចំបក់ទួលចាន់ ឃុំតាំងក្រសាំង ខេត្តកំពង់ធំ បានបំផ្លាញព្រៃលិចទឹករាប់រយរាប់ពាន់ហិកតា នៅតំបន់៣ បានប្រគល់ជូនថ្នាក់ស្រុកនិងថ្នាក់ខេត្តប៉ុន្មានហិកតា ហើយ បុគ្គលពីរនាក់នេះមិនសូវខ្លាចច្បាប់ទេព្រោះអាងខ្នងនៅពីក្រោយ ខ្លះងារជាឧកញ៉ា ខ្លះជាអ្នកធំនៅពីក្រោយដើម្បីធ្វើឲ្យការងាររបស់ពួកគេរលូនគ្មានទាក់ រហូត រលាយអស់ព្រៃលិចទឹកអស់ សម្រាប់ត្រីពងកូនបន្តពូជ ទីតាំងចំណុចដែលមេបំផ្លាញព្រៃលិចទឹកធ្វើសុទ្ធតែដើមរាំងដើមកាសែងនិងដើមភ្នំភ្នែង អតីតគឺតំបន់ខ្មែរក្រហមជ្រកកោន ពួនអាត្មានៅទីនោះ បងប្អូនប្រជាពលរដ្ឋ សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឯកឧត្តមមេត្តាដាក់ការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីឈូសឆាយបំផ្លាញព្រៃលិចទឹករាប់រយរាប់ពាន់ហិកតា នៅតំបន់បឹងកណ្ដោលធំ បឹងចំណារ បឹងគោល ទទឹងថ្ងៃធំ ទ្រា រាប់រយ រាប់ពាន់ហិកតា ហើយថ្មីៗនេះផ្ទុះរឿងថាក្រុមឈ្មួញបំផ្លាញព្រៃលិចទឹក
ឈ្មោះលាវ គីរៀមនេះបានប្រគល់ដីទាំងបងទាំងប្អូនទជូនខេត្តនិងស្រុកចំនួនតែ 30 ហិកតាទេ ដូច្នេះបាត់ច្រើនចំនួនជាង 1000 ហិកតាឯណ្ណោះ។ដូចស្នេហ៍បងប្អូនប្រជាពលរដ្ឋសូមស្នេហ៍ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រសួងរុក្ខាប្រមាញ់និងនេសាទសូមមេត្តាស្រាវជ្រាវនិងចាត់វិធានការតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសងទាន៕

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើអង្គភាពគេហទំព័ររងចាំការផ្សាយបំភ្លឺពីសាមីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ

You might like