កំពង់ចាម៖ បើទោះបីជា.រាជរដ្ឋាភិបាល បានដាក់បទបញ្ជាហាមដាច់ខាត មិនឱ្យកើតមានល្បែងស៊ីសងខុសច្បាប់!។
ដើម្បីអនុវត្តឱ្យបាននូវ គោលនយោបាយភូមិឃុំមានសុវត្ថិភាពយ៉ាងណាក្ដី!។
ប៉ុន្តែបទបញ្ជានេះ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ សម្រាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជាក់ស្ដែង៖ នៅរសៀលថ្ងៃទី០១.០១.២០២២ គេឃើញ”បនល្បែងស៊ីសងខ្នាតធំខុសច្បាប់”មួយកន្លែង ស្ថិតនៅចំណុចមាត់ព្រែកអន្លង់ខ្លឹម ក្រោយភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
កំពុងបើកលេងល្បែងស៊ីសង”បញ្ជល់មាន់និងអាប៉ោង”ដោយភ្នាល់ចាក់លុយធំៗយ៉ាងអនាធិបតេយ្យបំផុត!។
សមត្ថកិច្ច ហាក់បីដូចជាស្រវាំងភ្នែកមើលមិនឃើញស្ដាប់មិនឮ នូវរាល់សកម្មភាពខាងលើ បង្កជាលក្ខណៈងាយស្រួលនិងមានសុវត្ថិភាព ដល់ក្រុមអ្នកញៀនល្បែង!។
ករណីនេះលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ បានលើកឡើងរបៀបផ្ទាន់ឱ្យអ្នកសារព័ត៌មានវិញថា៖”ល្បែងនៅត្រង់ណា? ចំណុចណា? “លោកសួរដដែល ទាំងដែលអ្នកសារព័ត៌មាន ប្រាប់ទីតាំងខាងលើហើយនោះ..?។
យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា៖ ចាប់តាំងពីលោក ឯម វឌ្ឍនា ឡើងកាន់តំណែងជាអធិការស្រុកស្ទឹងត្រង់ មក។
គេឃើញកើតមានល្បែងស៊ីសងគ្រប់ប្រភេទរីកដូចផ្សិត ក្នុងនោះវង់ល្បែងធំមានចំនួន៤ទីតាំង!។
ដែលមានមេការបើកល្បែងឈ្មោះ វ៉ាន់ ឈ្មោះ នឿន ឈ្មោះ ពេក និងលោក ប៉ុម ។
ពួកគេតែងតែធ្វើអាជីវកម្ម បើកល្បែងស៊ីសងដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ។
ដើម្បីដកតុង មករត់ការជាមួយមន្ត្រីពាក់ព័ន្ធ ជាថ្នូរនិងបើកភ្លើងខៀវ”ធ្មេចភ្នែកធ្វើមិនដឹងមិនឮ មិនទប់ស្កាត់និងមិនបង្ក្រាប”រាល់សកម្មភាពដែលពួកខ្លួនប្រព្រឹត្តបទល្មើសបើកល្បែងស៊ីសង!។
ជាការឆ្លើយតបនៅរសៀលថ្ងៃទី០១.០១.២០២២ លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ បានលើកឡើងរបៀបជាសំនួរផ្ទាន់ឱ្យអ្នកសារព័ត៌មានវិញថា៖”ល្បែងនៅត្រង់ណា?ចំណុចណា? “លោកសួរដដែលៗ ទាំងដែលអ្នកសារព័ត៌មាន ប្រាប់ទីតាំងខាងលើហើយនោះ..?។
សំនួរត្រឡប់របៀបផ្ទាន់ពីសំណាក់លោក ឯម វឌ្ឍនា សបញ្ជាក់ឱ្យឃើញថាលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គ្មានឆន្ទះ ក្នុងការបង្ក្រាបល្បែងនោះឡើយ។
លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ដែលទើបឡើងថ្មី ត្រូវគេស្គាល់ថា៖ ជាកូនរបស់លោក ឯម កុសល ស្នងការខេត្តកំពង់ចាម។
សង្ស័យមកពីមានសែស្រឡាយនិងខ្នងបង្អែករឹងមាំបែបនេះហើយ
ទើបលោក ឯម វឌ្ឍនា មិនខ្លាចអ្វីទាំងអស់! និងមិនអើពើចាត់វិធានការបង្ក្រាបបទល្មើស ក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង៕