ឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ ស្រី មល ក្នុងការបើកធ្វើសិប្បកម្មកែច្នៃឈើអត់ច្បាប់

ឧត្តរមានជ័យ៖ពិតជាខ្លាំងមែនមោះ ស្រី មល នៅតែបន្តសកម្មភាពបើកធ្វើសិប្បកម្មកែច្នៃឈើ អត់ច្បាប់យ៉ាងកក្រើកដដែល
ជាក់ស្ដែងជារៀងរាល់ថ្ងៃគេឃើញរថយន្ដបានដឹកឈើប្រណិតជាច្រើនម៉ែគីបក្នុងមួយថ្ងៃៗមកពីគ្រប់ទិសទី ចូលទៅក្នុងកន្លែងរោងសិប្បកម្មរបស់មេឈ្មោះ ស្រី មល នេះដែលមានទីតាំងស្ថិតនៅចំណុច ដីក្រហមភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឈូសជ្រកធ្វើសិប្បកម្មកែច្នៃយកទៅលក់។
គូបញ្ជាក់ផងដែរថាៈ មេឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ ស្រី មល រូបនេះ បានបើកដាក់រាបឈូសធ្វើសិប្បកម្មកែច្នៃឈើ សិប្បកម្មកែច្នៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយកន្លងមកក៏ធ្លាប់ត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញក្នុងមូលដ្ឋានស្រុក ធ្វើការចុះបង្ក្រាបជាច្រើនលើកច្រើនសារមកហើយដែរ តែមេឈ្មួញរូបនេះនៅតែហ៊ានប្រព្រឹត្តសកម្មភាពដូរទីតាំង បើកធ្វើវិញយ៉ាងសកម្មដដែល សង្ស័យតែមានខ្សែមានខ្នងធំនៅចាំជួយការពារពីក្រោយហើយមើលទៅ ទើបបានមិនចេះរាងចាលកោតខ្លាចញញើតនិងច្បាប់សោះ?
មហាជានជាច្រើនមានការហួសចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធក្នុងស្រុក ដែលធ្វើការបង្រ្កាបកន្លងមកហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីសោះ និយាយរួមគីធ្វើការបង្ក្រាបឲ្យតែល្អមើលតែប៉ុណ្ណោះ។ ហើយមហាជនក៏បានទទូចអំពាវនាវទៅដល់ ឯកឧត្តមសាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នាយសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមានចំណាត់ការចំពោះមន្ដ្រីក្រោមឱវាទ ឲ្យចុះធ្វើការបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើ អត់ច្បាប់របស់មេឈ្មួញឈ្មោះ ស្រី មល នេះផង បើសង្ឃឹមទៅលើអាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ពន្ធ័នៅក្នុងមូលដ្ឋានស្រុកត្រពាំងប្រាសាទនោះ គីបានត្រឹមតែបង្ក្រាបដូចសម្ដែងល្ខោនតែប៉ុណ្ណោះ។
សារព័ត៌មានយើងផ្សព្វផ្សាយនេះក្នុងស្មារតីចូលរូមផ្សព្វផ្សាយនិងគ្រប់គ្រងការពារអភិរក្សនិងអភិវឌ្ឍន៍ធនធានធម្មជាតិឲ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនខ្មែរទាំងអស់គ្នា។
អាស្រ័យដូចនេះយើងទាំងអស់គ្នាត្រូវរួមសហការគ្នាគ្រប់គ្រងធនធានធម្មជាតិ ឱច្រៀសផុតពីការបំផ្លិចផ្លាញនានា ដោយរក្សាបាននូវតុល្យភាពរវាងការអភិវឌ្ឍន៍និងការអភិរក្ស ដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពជាជំនាន់ក្រោយៗតាមអនុសាសន៍នៃដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីធានានិរន្តរភាពធនធានធម្មជាតិនៅកម្ពុជា៕

You might like