(ខេត្តក្រចេះ)÷ នៅវេលាម៉ោង១៧.៣០នាទី ថ្ងៃទី០៤.០១.២០២២ កំលាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកចិត្របុរី នឹងអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ត្រី អុឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំណុច UTM= ៦១៨២០០-១៣៨៧២៧៥ នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកវរសេនីយ៍ត្រី អុឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ក្រោមការចង្អុលណែនាំ និងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំកម្លាំងអាវុធហត្ថ បានចុះបង្ក្រាបឃាត់ចាប់បានរថយន្តសាំងយ៉ុងចំនួន០២គ្រឿង៖
០១.រថយន្តសាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ ២AG. ៩០១៤ ផ្ទុកឈើអាលេខ១(ឈ្លីក-សុក្រំ)
០២.រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២N ៤៤៦០ ផ្ទុកឈើអាលេខ១ (ឈ្លីក-សុក្រំ) -សរុប=ចំនួន០៨ដេីម សុក្រំចំនួន១០ដុំ=១,២៧២(មួយម៉ែត្រត្រីគុណពីរយចិតសិបពីរ) ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។ បច្ចុប្បន្ន: វត្ថុតាងខាងលេីប្រគល់ជូនរដ្ឋបាលព្រៃឈើថ្មគ្រែចាត់ការតាមនិតិវិធីច្បាប់៕