តើ.? អធិរាជឈ្មួញដុះស្លែឈ្មោះ ចែ ដែត មានអ្វីនៅពីក្រោយខ្នង.? បានជារាល់សកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើ តាមរម៉ក ក្នុងស្រុកសំបូរ ផ្លូវលំត្រោយម្ខាង ភូមិ យាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះបានយ៉ាងរលូនបែបនេះទៅវិញ.?

( ខេត្តក្រចេះ)÷ យោងតាមប្រភព លោក ធាង គឹមធា ប្រធានស្នាក់ការ អង្គការសហការការពារសម្បត្តិធនធានធម្មជាតិ សាខាខេត្តក្រចេះ បានឲ្យដឹងនៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បញ្ជាក់ឲ្យដឹងថា មានមេឈ្មួញរកស៊ីឈើខុសច្បាប់ម្នាក់កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រភេទគ្រឿងផ្ទះយ៉ាង គគ្រឹកគគ្រេង ដោយពុំឃើញមានសមត្ថកិច្ចណាចុះបង្ក្រាបនិងទប់ស្កាត់ឡើយ។

– កន្លងមកអធិរាជឈ្មួញឈើចាស់វស្សានិងល្បីថាជើងខ្លាំង ឈ្មោះថា(ចែដែត) ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ តែងតែដឹកជញ្ជូនឈើប្រភេទនេះជាយូរឆ្នាំមកហើយតែមិនដែលឃើញ មន្ត្រីដែលពាក់ព័ន្ធ ក្នុងភូមិ ឃុំ ស្រុក ខាងលើ ធ្វើការចាប់បង្ក្រាបបានម្តងណានោះទេ។ ប្រជាពលរដ្ឋមានការឆ្ងល់ជាខ្លាំងថាហេតុអ្វីក៏មិនដែលឃើញមន្ត្រីជំនាញចុះបង្ក្រាបឈ្មួញដុះស្លែ ម្នាក់នេះឈ្មោះថា ចែ ដែត សោះឡើយ។ ដែលគេហេតុផលមហាជនដាក់ការសង្ស័យថា ដូចជាមានការរៀបចំ នឹងត្រូវ រ៉ូវ គ្នារួចរាល់ហើយទេដឹង? បានជារាល់សកម្មភាព ក្នុងការដឹកជញ្ជូនឈើ នោះបានយ៉ាងរលូន។ នេះពេលកន្លងមកបើទោះបីជាមានបទបញ្ជា របស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ឯកឧត្តម សាន្ត ប៊ុនថាន ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យចុះបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះ យ៉ាងណាក៏ដោយ ក៏ចំណាត់ការទាំងនោះហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពនឹងសាបដូចទឹកទន្លេអញ្ចឹង ចំពោះមន្ត្រីថ្នាក់ក្រោម ទាំងនោះឡើយ ឬមួយក៏ទាល់តែ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះអនុវត្តផ្ទាល់ហើយមើលទៅទើបមានប្រសិទ្ធភាព ។

– បើចំណែកខាងជំនាញរដ្ឋបាលព្រៃឈើ វិញនោះ ចាប់តាំងពីនាយសង្កាត់រហូតដល់ប្រធានមន្ទីរ ហាក់បីដូចជាមិនខ្វល់នឹងបទល្មើសព្រៃឈើដឹកជញ្ជូនជារៀងរាល់ថ្ងៃបន្តិចសោះនោះឡើយ ដូចជាត្រូវនឹងសំណែនរបស់ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទាំងនោះហើយមើលទៅ បើទោះបីជាមានក្រុមអ្នកសារព័ត៌មានរិះគន់ចំៗយ៉ាងណាក៏ដោយក៏ពួកគេមិនដែលខ្វល់នឹងការរិះគន់ទាំងអស់នោះឡើយ ។ ដែលសំខាន់គឺប្រយោជន៍មាន បានផ្ទាល់ខ្លួនហើយមើលទៅ។

– ដោយសារមិនមានវិធានការផ្លូវច្បាប់ឲ្យបានតឹងតែង ចំពោះសកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើនៅក្នុងស្រុកសំបូរ នេះហើយទើបមហាជនដាក់ការសង្ស័យថាអាចមានការជាប់ពាក់ពន្ធ័និងការដឹកជញ្ជូនឈើរបស់ឈ្មួញទាំងនេះបានដោយសារមានការឃុបឃិតគ្នាជាលក្ខណៈប្រពន្ធ័ហើយមើលទៅទើបអាចដំណើរការដោយរលូន។
ជាពិសេសជាងនេះទៅទៀតបុគ្គលដែលជាអធិរាជមួយចាស់វស្សាម្នាក់នេះ ហ៑ានយកម៉ូតូដាក់ចំកណ្តាលស្ពានសាធារណៈដោយគ្មានខ្លាចប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនោះឬក៏បង្កការកកស្ទះចរាចរណ៍ដោយសារទង្វើរបស់ខ្លួននោះឡើយ។

នេះជារូបភាពនិងឯកសារវីដេអូរបស់មន្ត្រីអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ ប្រចាំខេត្តក្រចេះលោកបានចុះទៅយកព័ត៌មានផ្ទាល់នៅទីតាំងនោះ ក៏ផ្តល់មកដល់ក្រុមអ្នកសារពត៌មានចុះផ្សាយពាក់ព័ន្ធជាមួយនឹងបទល្មើសខាងលើនេះ.។

– ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ប្រសិនបើមានព្រឹត្តិកម្ម ឬក៏ភាគីម្ខាងណា គិតថាជាការផ្សព្វផ្សាយព័ត៌មានមិនពិត មិនសុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ គេហទំព័រយើងខ្ញុំរង់ចាំទទួលស្វាគមន៍រៀងរាល់ម៉ោងធ្វើការ។Makara និពន្ធនាយករង កាសែតកូនខ្មែរម្ចាស់ប្រទេស២២/០២/២០២២

You might like