កក្រើកខេត្តព្រះវិហារទៀតហើយបទល្មើសព្រៃឈើក្នុងស្រុករវៀងខេត្តព្រះវិហាររបស់ក្រុមហ៊ុនភីអុិនធី លោក ឡេង ឫទ្ធី ប្រើប្រាស់រថយន្តប៉ាកុង ដឹកសម្រាប់ឈើយ៉ាងរំភើយ

ខេត្តព្រះវិហារ៖បងប្អូនប្រជាពលរដ្ឋបាននិយាយថាព្រៃឡង់ដែលការពារដោយរដ្ឋនឹងត្រូវរលាយដោយសារ ក្រុមហ៊ុនភីអិនធី ថាបានប្រើប្រាស់រថយន្តប៉ាកុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុនភីអិនធី របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធមិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ព្រោះក្រុមហ៊ុនភីអិនធី នេះកំពុងបំពានកាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។

ចំណែកលោក លោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានអោយដឹងតាមរទូរស័ព្ទថាលោក
មិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងសកម្មភាពលួចកាប់ឈើពីសំណាក់ក្រុមហ៊ុនPNTនោះទេតែទោះជាយ៉ាង
ណាលោកនឹងអោយកម្លាំងឧទ្យានុរក្សរបស់លោកចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ

មហាជនបានសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ឯកសៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមប្រាក់ សុវណ្ ណអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ សូមមេត្តាជួយមានវិធានការបង្ការនិងទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើក្នុងការពារតំបន់ព្រៃឡង់ឲ្យបាននៅគង់វង្សផងទៀន

មហាជនសង្ឃឹមនឹងរង់ចាំមើលនៅចំណាប់ការកណ្ដាប់ដៃដែកដូចកាលពីរឆ្នាំ ២០១៩ ៕

You might like