ប្រហែលជាលោកអធិការស្រុកជើងព្រៃទុកសង្វៀនបញ្ជល់មាន់ជាឆ្នាំងបាយរបស់ខ្លួនទេដឹងបានជាមិនរាយការណ៍ជូនលោកឯមកុសលស្នងស្នងការនគរបាលខេត្តកំពង់ចាម

ទីតាំងល្បែងជល់មាន់ដ៏ធំនៅភូមិខ្នារបឹង ស្រុកជើងព្រៃខេត្ត កំពង់ចាម កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងស្របពេលដែលអាជ្ញាធរ មិនអើពើ
ទីតាំងល្បែងជល់មាន់ដែលមានអ្នកលេងយ៉ាងគគ្រឹកគគ្រេងដែលមានទីតាំងស្ថិតនៅភូមិខ្នារបឹង ស្រុកជើងព្រៃ ខេត្តកំពង់ចាមច្រកចូលខាងលិចហាង បាយ៧២ប្រហែល ២០០ ម៉ែត្រ កំពុងតែដំណើរការទទួលអ្នកចូលលេងដោយ មិនញញឺតនឹងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ អ្នកញៀនល្បែងជល់មាន់ បានណាត់គូរគ្នាជល់ជាច្រើនគូរ ដោយក្រុមអ្នកជល់មាន់ទាំងនោះ ខ្លះជិះម៉ូតូស្ពាយមាន់ ខ្លះដើរស្ពាយមាន់ពេញភូមិ យ៉ាងរំភើយ
តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ទំនងមានខ្នងបង្អែកធំណាស់ហើយមើលទៅ ទើបអាចបើកដំណើរការបានដោយរលូនបែបនេះ
ជុំវិញការប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង មាន់ជល់មួយកន្លែងនេះ មហាជនជាច្រើន កំពុងតែមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ប្រហែល ជាត្រូវរ៉ូវគ្នាជាមួយម្ចាស់បនល្បែងហើយមើលទៅ ទើបអាចដំណើរការបានយ៉ាងរំភើយបែបនេះ
មហាជនបានលើកឡើងដែរថា អោយតែមានល្បែងស៊ីសងខុសច្បាប់ ប្រាកដជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន ដូចជាបទល្មើសលួច ឆក់ ប្លន់ ហិង្សា កាប់សម្លាប់គ្នា អំពើពុករលួយ និងភាពអសន្តិសុខក្នុងសង្គមជាដើម។
ពលរដ្ឋនៅតែទទូចស្នើសុំឱ្យលោកពិការស្រុកជើងព្រៃ និងលោកស្នងការខេត្តកំពង់ចាមសូមលោកទាំងពីរចាត់វិធានការបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ខុសច្បាប់ខាងលើនេះផង
សូមបញ្ជាក់ថាកាលពីកន្លងទៅ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រប់ភូមិឃុំទាំងអស់ ហាមមិនឲ្យ មានបនល្បែង គ្រប់ប្រភេទ ហើយប្រសិនមាននឹង ត្រូវចាត់វិធានការជាបន្ទាន់។ ប៉ុន្តែបនល្បែងនៅក្នុងភូមិ ឃុំ ខាងលើនេះបានបើក ជាយូរមកហើយដោយ បំពានការអំពាវនាវ របស់ប្រមុខក្រសួង មហាផ្ទៃ និងច្បាប់ដែលត្រូវបានហាមឃាត់ទៀតផង៕

You might like