ពិតជាថ្លើមធំមែន!ហុង សុខអឿនហ៊ានឃុបឃិតគ្នាយកលិខឹតថ្នាក់ដឹកនាំដឹកឈើខុសច្បាប់ម្ដងហើយម្ដងទៀត—!

ខេត្តកំពង់ធំ៖ រថយន្តវេអងមួយគ្រឿងពាក់ស្លាកលេខក្បាល កំពង់ចាម 3A-4601និងកន្ទុយ 4A-1074 ដឹកឈើប្រភេទលេខ១និងលេខ២ប្រម៉ានជាង២០ម៉ែត្រគូបគ្មានច្បាប់អនុញ្ញាតិចេញពីព្រៃឡង់និងព្រៃសហគមន៍ជាំស្វាយត្រូវជាប់អន្ទាក់របស់មន្ត្រីបរិស្ថានច្រកអូរងាវនិងច្រកព្រះអាទិត្យកាលពីយប់ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ត្រង់ចំណុចភូមិ សំអោង ឃុំ មានឬទ្ធិ ស្រុក សណ្តាន់ ខេត្តកំពង់ធំ។

តាមប្រភពព៌មានចេញពីស្រុកសណ្តាន់បានឱ្យដឹងថា៖រថយន្តមួយគ្រឿងខាងលើនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនដងមកហើយដោយពួកឈ្មួញបានដើរប្រមូលទិញឈើខុសច្បាប់នៅតាមតំបន់ផ្សេងៗដែលស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់និងព្រៃសហគមន៍មួយចំនួនស្ថិតក្នុងភូមិសាស្ត្រខាងលើដើម្បីយកទៅលក់បន្ត។
តាមប្រភពដដែលបានឱ្យដឹងបន្ថែមថា៖ ចំពោះរថយន្តខ្នាតយក្សមួយគ្រឿងខាងលើនេះត្រូវបានគេដឹងថាមានបុគ្គលម្នាក់ឈ្មោះ ហុង សុខអឿន ជាប្រធានគ្រប់គ្រងសាលាមណ្ឌលអភិវឌ្ឍន៍ហ៊ុនសែនទី៥សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិជ្ជានិងទេសចរណ៍ស្ថិតនៅក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំដោយបុគ្គលខាងលើនិងបក្សពួកបានយកលិខិតរបស់ថ្នាក់ដឹកនាំមកធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយពីគោលការណ៍ច្បាប់។
ដោយឡែកយោងតាមការបញ្ជាក់ពីសំណាក់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានបញ្ជាក់យ៉ាងច្បាស់ឱ្យអ្នកសារព័ត៌មានដឹងថា៖ ចំពោះលិខិតដែលឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់ចំណារដើម្បីឱ្យ(ឯកឧត្តមអភិបាលខេត្តកំពង់ធំជួយពិនិត្យនិងជួយសម្រួលដោយអនុគ្រោះគាត់ជាគ្រូបង្រៀនសាលាកុំព្យូទ័រនៅផ្ទះខ្ញុំនៅបារាយណ៍។ ការស្នើរសុំនេះគ្រាន់តែដើម្បីបំរើគោលដៅសង់លំនៅដ្ឋានបុណ្ណោះ)នេះជាក្លឹមសាររបស់ថ្នាក់ដឹកនាំដែលបានចារលើលិខិតជូនអភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរកសិកម្ម និងមន្ទីរបរិស្ថានដើម្បីជួយសម្រួល។
លោកប្រធានមន្ទីរដដែលបានបញ្ជាក់បន្ថែមថា៖ ចំពោះចំណារខាងលើនេះថ្នាក់ដឹកនាំនៅក្នុងខេត្តក៏ដូចជាមន្ទីរជំនាញបានធ្វើការសម្របសម្រួលរួចរាល់ទៅហើយតាំងពីខែកុម្ភៈមកម្លេះ ដោយលោកបានឱ្យបញ្ឈប់បន្តយកលិខឹតនេះដើម្បីដឹកជញ្ជូនឈើបន្តទៀតក្នុងន័យធ្វើអាជីវកម្មពីព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ។ ប៉ុន្តែបុគ្គលឈ្មោះ ហុង សុខអឿន និងបក្សពួកនៅតែបន្តឃុបឃឹតគ្នាឈ្លាតឱកាសត្រូវរ៉ូវគ្នាជាមួយមន្ត្រីមូលដ្ឋានខាងក្រោមបន្តយកលិខឹតនេះធ្វើអាជីវកម្មដឹកឈើខុសច្បាប់ដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកដដែល។

 

You might like