ក្រុងអរិយក្សត្រ ៖ ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣
លោកចាន់ តារា អភិបាលនៃគណ:អភិបាលក្រុងអរិយក្សត្រ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព
ក្រុងអរិយក្សត្រ ចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ និងល្បាតមេីលទីតាំងភូមិសាស្រ្ត ពង្រឹងស្ថានភាព ទប់ស្កាត់បទល្មេីសគ្រប់ប្រភេទ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ក្នុងនោះ ក្រុមការងារបានរឹបអូសវត្ថុតាងបានមួយចំនួន និងដុតបំផ្លាញចោលផងដែរ ។
ក្នុងកិច្ចប្រតិបត្តិការចុះបង្រ្កាបបទល្មេីសនេសាទលោកចាន់ តារា អភិបាលនៃគណ:អភិបាលក្រុងអរិយក្សត្រ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ សូមយោគយល់ និងសុំឱ្យមានការចូលរួមថែរក្សា ការពារ នូវធនធានជលផលឱ្យគង់វង្ស ដោយត្រូវបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ៖ ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុងជាដើម ព្រោះថាឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទាំងត្រីមេពូជ និងកូនត្រីតូចៗ ដែលជាដើមហេតុធ្វើត្រីផុតពូជ ។
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣