រដ្ឋាបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងផ្សារព្រែកតាមាក់

(កណ្តាល)៖ ដោយសារសោរភ័ណ្ឌភាព និងអនាម័យការធ្វើដំណើររបស់ពលរដ្ឋ ព្រមទាំងរថយន្តតូចធំមានភាពងាយស្រួល។ ដូចនេះកាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះណែរនាំក្រុមអាជីវករក្នុងផ្សារព្រែកតាមាក់ឲ្យព្រម រុះរ៉ើទំនិញដែលដាក់នៅលើចិញ្ចឹមផ្លូវថយទៅក្រោយដោយខ្លួនឯងហើយ បន្ទាប់ពីលិខិតជូនដំណឹងជាមុនរយៈពេល៣០ថ្ងៃរបស់រដ្ឋបាលស្រុក បានឈានដល់ឱសានវាទ។

ក្នុងនោះរដ្ឋបាលស្រុកខ្សាច់កណ្តាល ចុះទៅសុំការយោគយល់ពីពុកម៉ែបងប្អូនដែលរងផលប៉ះពាល់ អោយជួយសហការដើម្បីប្រយោជន៍រួម និងសោភ័ណភាពរបស់ស្រុកយើងទាំងអស់គ្នា ជាពិសេសនៅលើផ្លូវចូលផ្សារព្រែកតាមាក់ ដែលមានអ្នកធ្វើដំណើរទៅផ្សារ និងទៅលក់ដូរបានឆ្លងកាត់ច្រើន ប៉ុន្តែថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ និងអាជីវករ បានព្រមស្ម័គ្រចិត្តរុះរើចេញពីចំណីផ្លូវសាធារណៈដោយខ្លួនឯង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។ ក្នុងឱកាសនេះរដ្ឋបាលស្រុក ពិតជាមានមោទនភាពដែលបានសង្កេតឃើញ បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាល ចាប់ផ្តើមអោយតម្លៃទៅលើការគោរពច្បាប់កាន់តែច្រើនឡើងៗ ចូលរួមយ៉ាងផុសផុលនៅក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរ និងបានជួយធ្វើអោយប្រព័ន្ធរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានចាប់មានដំណើរការ និងមានប្រសិទ្ធិភាពល្អ៕

You might like