- ខេត្តតាកែវ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ លេីកទិសដៅឆមាសទី២ ឆ្នាំ២០២០ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដោយមានការអញ្ជេីញចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ជាស្នងការរង លោក នាយនាយរងការិយាល័យទទួលការងាររដ្ឋបាល នៃការិយាល័យជំនាញទាំង៣២ លោកអធិការ អធិការរងទទួលផ្នែកសេនាធិការ គ្រប់ស្រុក-ក្រុង លោក មេបញ្ជាការ បញ្ជាការរងទទួលការងារសេនាធិការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីកំពង់ក្រសាំង លោក នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១១ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន៤៣២នាក់ ស្រី១៧នាក់។
មានមតិស្វាគមន៍ក្នុងឱកាសនោះលោក វរសេនីយ៍ទោ ពោង សៀន នាយរងការិយាល័យសរុបផែនការបានអានរបាយការណ៍ប្រចាំឆមាសទី១ និងលេីកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ជូនអង្គពិធីជ្រាប។ បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ុក ម៉ាប់ នាយការិយាល័យបុគ្គលិកអានប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង តម្លេីងឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ រួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ គណៈអធិបតីបានផ្តល់កិត្តិយស ប្រគល់ត្រាមូលជូន លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧រូប និងបំពាក់ឋានន្តរសក្តិរួមមាន៖
-ថ្នាក់វរសេនីយ៍ទោ ចំនួន៣នាក់
-ថ្នាក់អនុសេនីយ៍ឯក ចំនួន៤៩នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន៤៥នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៩នាក់
-ថ្នាក់ព្រិន្ទបាលឯក ចំនួន៦នាក់
-ប្រកាសតួនាទី ផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន១១១នាក់។
ថ្លែងក្នុងអង្គប្រជុំនោះដែរលោក ឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំផ្តាំផ្ញេីរ និងពង្រឹងវិន័យលេខ(០០៦បបជ)របស់កងកម្លាំងនគរបាលជាតិ ដល់មន្រ្តីនគរបាលទទួលបានការតែងតាំងថ្មីៗត្រូវតែខិតខំបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លេីប្រគល់ជូន និងជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់កម្រិតខ្ពស់ក្នុងការចុះជួយតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងវេនប្រចាំការ២៤ម៉ោងលេី២៤ម៉ោង ចេញល្បាតចល័តជាប្រចាំ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសការចុះអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងចូលរួមឲ្យបាន សកម្មក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត។ទន្ទឹមនឹងនោះ ត្រូវចូលរួម អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លង រីករាលដាលជំងឺCOVID-19 សំដៅការពារសុខមាលភាពមន្រ្តីនគរបាល និងការធ្វើអនាម័យឲ្យបានខ្ចាប់ ខ្ជួនដោយលាងដៃដោយសាប៊ូ ឬទឹកអាល់កុលមុនចូលធ្វើការផងដែរ៕
ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាងចូលរួមប្រជុំបូកសរុបកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ប្រចាំឆមាសទី 1នៅសាលប្រជុំស្នងការនគរបាលខេត្តតាកែវ
![Twitter](http://www.kmpn.asia/wp-content/themes/videohost-pro/assets/img/icon-twitter-white.png)
![Facebook](http://www.kmpn.asia/wp-content/themes/videohost-pro/assets/img/icon-facebook-white.png)
![Google+](http://www.kmpn.asia/wp-content/themes/videohost-pro/assets/img/icon-google-plus-white.png)
![Pinterest](http://www.kmpn.asia/wp-content/themes/videohost-pro/assets/img/icon-pinterest-white.png)