ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម”
កម្មវិធីដ៏មានសារសំខាន់នេះដែរ បានប្រព្រឹត្តទៅនៅទីស្ដីការគណ:រដ្ឋមន្ត្រី សាលសេរីភាព ជាន់លើ ដឹកនាំកម្មវិធីដោយ ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមជាកិត្តយសពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត និងអ្នកសារព័ត៌មានជាច្រើនរូប ផងដែរ៕
អត្ថបទ និងរូបភាព ការិយាល័យផ្សព្វផ្សាយអប់រំ