បែកធ្លាយរឿងទទួលសំណូក១,៤០០$ជាថ្នូរនិងដោះលែងចោរគាស់ទូ!យកលុយព្រះសង្ឃ!ពលរដ្ឋនិងមន្ត្រីក្រោមឱវាទទ្រាំលែងបាន!ប្ដឹងសុំដកអធិការស្រុកបសេដ្ធ

(កំពង់ស្ពឺ​)៖ លោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ អស់ជំនឿលើប្រព័ន្ធគ្រប់គ្រងដឹកនាំ ។
រហូតប្ដឹងទៅថ្នាក់ដឹកនាំលើៗ អោយដកតំណែងចេញពីអធិការ និងស្នើរសូមឱ្យចាត់ការតាមច្បាប់ ចំពោះអំពើពុករលួយ និងភាពមិនប្រក្រតីក្នុងការដឹកនាំ។

យោងតាមលិខិតអនាមិក៤សន្លឹកដែលធ្វើឡើង កាលពីថ្ងៃទី២២,០៦,២០២០ ដែល អង្គភាពសារព័ត៍មានយេីង​ ទើបនិងទទួលបាន គឺពលរដ្ឋរស់នៅ​ ភូមិ​មិលាវ ឃុំ​ទួលអំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​ ។
បានកើតទុក្ខមិនចិត្តនឹងភ័យខ្លាច​ចំពោះទង្វើអសមត្ថភាពក្នុងការគ្រប់គ្រង ភូមិ​ឃុំ​ មានសុវត្ថិភាព។
របស់លោកអធិការស្រុកបសេដ្ឋ អ៊ុំ​ ចំរើន​ ដែលបានលួចធ្វើការដោះលែងជនសង្ស័យ ករណីលួចគាស់ផ្ទះប្រជាពលរដ្ឋនឹងវត្តអារាម ។

ជាថ្នូរនិងការទទួលសំណូក១,៤០០$(ដល្លារ)ពីជនសង្ស័យដើម្បីដោះលែងវិញ។ ដោយមិនខ្វល់ពីភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋឡើយ! ។
ខណៈដែលជនសង្ស័យរូបនោះ តែងតែលួច យកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនលើកច្រើនសារ​មកហើយ។

លិខិតបញ្ជាក់ថា៖ ជន​សង្ស័យដែលចាប់ខ្លួនបានហើយដោះលែងវិញជាថ្នូរនិងលុយ១,៤០០$នោះ។
គឺឈ្មោះ កែវ​ សុខុម​ ភេទប្រុស​អាយុ​៤១ឆ្នាំនៅ​ ភូមិ​ ត្រពាំងធ្លក​ ឃុំ​ ព្រៃវិហារ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ។

ជនសង្ស័យរូបនេះ!បានលួចគាស់ទម្លុះទម្លាយទូ ក្នុងវត្ត(អង្គស្តុក) ភូមិ​មិលាវ ឃុំ​ទួលអំពិល ស្រុក​បសេដ្ឋ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃទី១៩,០៦,២០២០។
យកប្រាក់ចំនួន៨០០ដុល្លារ​ ជាប្រាក់របស់ព្រះសង្ឃ១អង្គរ គង់នៅវត្តកើតហេតុ។

នៅពេលកើតហេតុឈ្មោះ កែវ​ សុខុម ត្រូវបានព្រះសង្ឃឃើញទាន់ ហើយសមត្ថកិច្ចប៉ុស្តិ៍ទួលអំពិល បានឃាត់ខ្លួនភ្លាមៗ។
តែបែរជាលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ បានឃុបឃិតជាមួយជនសង្ស័យដោះលែងវីញជាថ្នូរនិងលុយ១,៤០០$។

មិនតែប៉ុណ្ណោះទេលោក អ៊ុំ ចំរើន បានស៊ីដាច់ ម៉ូតូចំនួន៤គ្រឿង ដែលនគរ​បាលស្រុកបសេដ្ឋចាប់បានពីពួកគ្រឿងញៀនទៀតផង។
ដោយបានដកហូតម៉ូតូយកមករក្សាទុក ដោយមិនរាយការណ៍តាមផ្លូវច្បាប់។
គឺយកមនុស្សទៅដាក់គុកហើយ ទុកម៉ូតូសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ​?។

ប្រភពដដែលបញ្ជាក់ថា៖ ម៉ូតូទាំង៤គ្រឿងដែលលោកអធិការស្រុកបសេដ្ឋ យកទី១ម៉ាកហុងដា​ C125 សេរី2015 ពណ៌​ខ្មៅ​១គ្រឿង។
២ម៉ូតូ.ម៉ាកហុងដា​ C125​ សេរី2020 ពណ៌​ខ្មៅ​ ១គ្រឿង។
៣ម៉ូតូ.ម៉ាកហុងដា ស៊ូមម៊ើ អ៊ិច សេរី​ 2017 ពណ៌​ក្រហម​ ១គ្រឿង។
និងទី៤.ម៉ូតូម៉ាក​ អ៊ិច​ សេនធើរ សេរី​ 2018 ពណ៌​ខ្មៅ​ ១គ្រឿង។

ម៉ូតូទាំង៤គ្រឿងនេះ ត្រូវបានលោកអធិការ​ បញ្ជូនទៅផ្ទះរបស់គាត់ នៅខេត្តកោះកុង ចំនួន2គ្រឿង។
នឹង2គ្រឿងទៀត ត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបប្រពន្ធរបស់គាត់!។

ជាងនេះទៅទៀត កាលពីថ្ងៃទី០៥,០៦,២០២០
លោក អ៊ុំ ចំរើន បានកោះហៅបង្គាប់អោយមេប៉ុស្តិ៍ទាំង១៥ មកជួបម្នាក់ម្ដងៗ ។
ដើម្បីទទួលយកលុយក្នុង១ប៉ុស្តិ៍ចាប់ពី២០ទៅ៣០ម៉ឺនរៀល។
ជាថវិកាភូមិឃុំមានសុវត្ថិភាព ដែលក្រសួងផ្ដល់ជូនមកប៉ុស្តិ៍ប្រចាំត្រីមាសទី១ ត្រីមាសទី២ឆ្នាំ២០២០។(គឺតិចជាងគោលការណ៍ដែលរាជរដ្ឋាភិបាលផ្ដល់អោយ)។

ក្នុងនោះប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ បានស្មើរសុំទៅ ថ្នាក់ដឹកនាំលើៗមេត្តាពិនិត្យមើលភាពមិនប្រកក្រតី។
របស់លោកអធិការ អ៊ុំ ចំរើន នេះផង ពិព្រោះពលរដ្ឋនិងមន្ត្រីក្រោមឱវាទ អស់ជំនឿលើលោកទៀតហើយ! (នេះគ្រាន់តែជាប្រភពបែកធ្លាយតែម្ខាងប៉ុណ្ណោះ)។

ប៉ុន្តែការពិតឬយ៉ាងណា!លោក សម​ សាមួន​ ស្នងការខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ ដើមរាំង នៅព្រឹកទី០៦,០៧,២០២០ថា៖ គិតមកដល់ពេលនេះលោកឮតែគេថា និងព័ត៌មានផ្សាយប៉ណ្ណោះ។
ដោយមិនទាន់មានអំណាស់អំណាងឬលិខិតផ្លូវការណាមួយ? ដាក់ចូលមកស្នងការឬលោកឡើយ ទើបពុំទាន់មានមូលដ្ឋានចាត់វិធានការ។
ចំពោះរឿងទទួលលុយ១,៤០០$ ពីចោរជាថ្នូរនិងការដោះលែងអីនោះ លោកថា៖ ខ្ញុំមិនបានដឹងទេ?។
ចំណែកលោក អ៊ុំ ចំរើន​ អធិការស្រុកបសេដ្ឋ ដែលរងការចោទប្រកាន់​ កូនខ្មែរម្ចាស់ប្រទេស់​ មិនអាចសុំការបំភ្លឺបានទេ? ។
ហើយអង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយដើម្បីធ្វើព័ត៌មានល្អិត នៅលេខក្រោយៗទៀត? ។

ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា៖ ថ្នាក់ដឹកនាំ ជាពិសេសគឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍ដូចជាលោក សម​ សាមួន​ ស្នងការខេត្តកំពង់ស្ពឺ នឹងពិនិត្យចាត់វិធានការផ្លាស់ប្ដូរ លោក អ៊ុំ ចំរើន​ ចេញពីអធិការស្រុកបសេដ្ឋ មិនខានឡើយ?។
ដើម្បីអោយប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ មានភាពកក់ក្ដៅនិងជឿជាក់ លើអង្គភាពនគរបាលជាតិ ជាអ្នកអនុវត្តច្បាប់បម្រើរាស្ត្រពិតប្រាកដ មិនប្រកាន់បក្ខពួក៕ដោយសការី

You might like