ជនសង្ស័យ២អ្នកត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលផ្ទះរុងនឹប៉ុស្ដិ៍តាលោចាប់ឃាតខ្លួន

  1. #នៅយប់ថ្ងៃទី០៨ខែកក្តដាឆ្នាំ២០២០ កម្លាំងអធិការដ្ឋានចំនួន0៨នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង និង កម្លាំងប៉ុស្តិតាលោ
    ដឹកនាំដោយលោក អ.ត្រី គិន សាន នាយរងផ្នែកព្រហ្មទណ្ឌ បានចុះល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រ ឃុំទាំងពីរ ។
    លុះដល់វេលាម៉ោង ០០ និង២០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី០៩/៧/២០២០ កំលាំងនៅគោលដៅប្រឡាយ១៧មេសា ស្ពានគោករំល ក្នុងភូមិ គោករំល ឃុំតាលោ បានស្ទាក់ត្រួតពិនិត្យឆែកឆេរ លើជនសង្ស័យចំនួន ០២ នាក់
    ០១.ឈ្មោះ សេង សោម ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ ទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ
    ០២.ឈ្មោះ ពឿន ប៉ាង ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ ទួលគគីរ ឃុំ ស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្ត បាត់ដំបង
    ដកហូតសម្ភារៈ
    -កាំភ្លើងខ្លីបុកហ្គាស០១ដើម
    -កាំបិតសាម៉ូរៃ ០១ដើម
    -ទូរសព្ទ ០២ គ្រឿង
    -លុយដុល្លារ ៣០០ដុល្លារ
    -លុយកូរ៉េ ២០០០វ៉ុន
    -លុយខ្មែរ ២៦២០០រៀល
    _ដែកទុលឺវីស ០១
    _ស្រោមអនាម័យ ០៤
    _អត្តសញ្ញាណប័ណ្ណ ០២សន្លឹក
    -ម៉ូតូ០១គ្រឿង ម៉ាកKR ពណ៌ក្រហម សេរី២០១៧ពាក់ស្លាកលេខ ភ្នំពេញ 1GE .9910 ជនសង្ស័យទាំង០២នាក់និងសម្ភារៈខាងលើ បានឃាត់ខ្លួននាំមកកាន់អធិការរដ្ឋាននគរបាលស្រុក ដើម្បីសួរនាំតាមនីតិវិធីច្បាប់៕

You might like