ប្រធានគណៈបញ្ជាការគណៈឯកភាពខេត្តតាកែវ បើកកិច្ចប្រជុំបូរសុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅអនុវត្តបន្

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងលោក លោកស្រី មន្រ្តីរដ្ឋបាលខេត្តពាក់ព័ន្ធជាច្រើនរូប និងកងកំម្លាំងប្រដាប់អាវុធទាំងបី៊។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១.សភាពការណ៍សន្តិសុខផ្ទៃក្នុង និងសន្តិសុខព្រំដែន
២.ស្ថានភាពជម្ងឺកូវីដ ១៩ និងទិសដៅបង្ការបន្ត
៣.ស្ថានភាពសេដ្ឋកិច្ច ក្នុងដំណាក់កាល នៃការរីករាលដាលជម្ងឺកូវីដ-១៩
៤.ការងារជម្រុញការផ្ដល់សេវារដ្ឋបាល និងសេវាផ្សេងៗជូនប្រជាពលរដ្ឋ
៥.ការងារផ្ដល់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ
៦.ការងារផ្ដល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនិងបញ្ហាផ្សេងៗ ៕

You might like