ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម

កំពង់ចាម៖នៅព្រឹក​ថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅសាលាខេត្តកំពង់ចាម​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង​ប្រធានមន្ទីរព័ត៍មានខេត្តកំពង់ចាម​ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ប្រតិភូក្រសួងព័ត៌មាន អភិបាលរងខេត្ត មន្ទីរ​-អង្គភាពជុំវិញខេត្ត​ អភិបាលក្រុង ស្រុក និងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូបទៀត។

យោងតាមប្រកាសលេខ២៣៧ ព.ម ប្រក របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោកស្រី​ សម​ ផល្លា​ ជាប្រធាន​មន្ទីរព័ត៍មានខេត្ត​កំពង់ចាម ជំនួស​លោក​ ជា​ ក្រូច​ ដែលត្រូវបានចូលនិវត្តន៍​ ៕

You might like