នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ ច្រានចោលចំពោះហ្វេសប៊ុកឈ្មោះ “Sopheap Chuom” ដែលបង្ហោះចោទប្រកាន់ លាបពណ៌រូបលោកនិងថ្នាក់ដឹកនាំខណ្ឌមានជ័ ដែលជាការផ្សាយបរិហារកេរ្តិ៍អ្នករាជការ សាធារណៈ គ្មានភស្តុងតាងច្បាស់លាស់! និងស្នេីដល់ម្ចាស់ហ្វេសប៊ុកនេះសុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកនឹងរៀបចំពាក្យបណ្តឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប
រាជធានីភ្នំពេញ ៖ នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ ច្រានចោលចំពោះហ្វេសប៊ុកឈ្មោះ “Sopheap Chuom” ដែលបង្ហោះចោទប្រកាន់ លាលាបពណ៌ រូបលោកនិងថ្នាក់ដឹកនាំខណ្ឌមានជ័យ ដែលជាការផ្សាយបរិហារអ្នករាជការ សាធារណៈ គ្មានភស្តុងតាងច្បាស់លាស់! និងស្នេីដល់ម្ចាស់ហ្វេសប៊ុកនេះសុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកនឹងរៀបចំពាក្យបណ្តឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ នេះបេីតាមការប្រាប់អោយដឹងពីលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានអោយដឹងនៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានបញ្ជាក់ថា លោកសូមធ្វេីការច្រានចោល និងបដិសេធទាំងស្រុង បន្ទាប់ពីគណនេយ្យឈ្មោះ “Sopheap Chuom” ដែលបានបង្ហោះព័ត៌មានក្នុងន័យមួលបង្កាច់ចោទប្រកាន់ លាបពណ៌រូបលោក និងថ្នាក់ដឹកនាំខណ្ឌមានជ័យ មានទាំងលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌមានជ័យ ដែលមានខ្លឹមសារទាំងស្រុងថា ”សង្វៀនជល់មាន់ ដុះស្លែ១កន្លែង ទីតាំង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ មេប៉ូលិស ប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ៣ មានភាគហ៊ុនរកស៊ីក្នុងសង្វៀនជល់មាន់នោះ(ក្រុមអាខូច) ខ្លួនជាសមត្ថកិច្ចបង្កើតល្បែងស៊ីសង បំផ្លាញគោលនយោបាយគណបក្សប្រជាជនគឺ : (ឃុំមានសុវត្ថិភាព)។ “រស្មីខ្មែរ ” និងមួយទៀតបង្ហោះថា “តើលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដឹងពីលោកមេប៉ុស្តិ៍ស្ទឹងមានជ័យ2 បង្កើតសង្វៀនជល់មាន់ &ល្បែងស៊ីសង #សង្វៀនជល់មាន់ដុះស្លែ១កន្លែង ទីតាំង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ មេប៉ូលីសប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ៣ មានភាគហ៊ុនរកស៊ីក្នុងសង្វៀនជល់មាន់នោះ(ក្រុមអាខូច) ខ្លួនជាសមត្ថកិច្ចបង្កើតល្បែងស៊ីសង់ បំផ្លាញគោលនយោបាយគណបក្សប្រជាជនគឺ(ឃុំមានសុវត្ថិភាព)” ដែលលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានបញ្ជាក់ថា ម្ចាស់ហ្វេសប៊ុកនេះបានយករូបតាំងពីពេលណាយកមកដាក់ផ្សាយ សរសេរចំណងជេីងបន្ថែម ដើម្បីប្រយោជន៍បុគ្គល ផ្សាយបរិហារកេរ្តិ៍អ្នករាជការសាធារណៈ ទាំងគ្មានភស្តុងតាងច្បាស់លាស់ និងមិនទាំងស្គាល់ពីភូមិណា មេប៉ុស្តិ៍ណាច្បាស់លាស់ផង មកផ្សាយបំភ្លៃទាំងស្រុង ដូច្នេះលោកក្នុងនាមជាអ្នករាជការសាធារណៈ ដែលបម្រេីប្រជាពលរដ្ឋម្នាក់ ទាមទារឲ្យម្ចាស់គណនេយ្យនេះរកភស្តុតាង និងសាក្សីមកបញ្ជាក់ បង្ហាញបើមិនដូច្នោះទេ លោកនឹងរៀបចំពាក្យបណ្តឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ៕