បង្រ្កាបជាក់ស្តែងនូវទីតាំងឆ្នោតកន្ទុយលេខវៀតណាមក្នុងផ្សាចាស់​ តូបលេខ១៧ នៅខណ្ឌដូនពេញ..!!

ភ្នំពេញ៖ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១៦h១៥នាទី ដោយអនុវត្តន៍ច្បាប់និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិង

ឯកឧត្តមឃូងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ព្រមទាំងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងនូវទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ឆ្នោតកន្ទុយលេខវៀតណាម) នៅចំណុចតូបលេខ១៧ ក្នុងផ្សារចាស់ ផ្លូវ១០៨ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
-ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ មួយ សេង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរភ្នាក់ងារកត់ឆ្នោត ស្នាក់នៅផ្ទះជួល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
-វត្ថុតាងដកហូតរួមមាន÷
១/ម៉ាស៊ីនគិតលេខចំនួន០២,
២/ម៉ាស៊ីនព្រីនលេខឆ្នោតវៀតណាមចំនួន០១,
៣/ក្រដាសម៉ាស៊ីនព្រីន ចំនួន០២ដុំ,
៤/បិចចំនួន០៤ដើម,
៥/ក្រដាសរាមសំរាប់កត់ឆ្នោតចំនួន០១ដុំធំ,
៦/ប្រាក់រៀលចំនួន១០២,០០០៛(ដប់មឺនពីរពានរៀល)។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

You might like