ប្រជាពលរដ្ឋនៅឃុំព្រែកអំពិលស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលកំពុងតែបាត់ជំនឿចិត្តទៅលើលោកឈឹម ម៉េងមេឃុំព្រែកអំពិលនិងលោកប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្ដាល

កណ្ដាល៖ ក្រោយពីមានបុគ្គលខិលខូចបានចាក់លុបផ្លូវឆ្លងប្រឡាយកុមារដែលមានព្រំប្រទល់ជាប់នឹងភូមិព្រែកក្របៅទី១ និងព្រែកក្របៅទី ២ បានចាក់លុបដីនឹងបោះបង្គោលរបងបិទផ្លូវធ្វើដំណើរឆ្លងកាត់របស់ពួកគាត់ដែលតែងតែដឹកអាស្រ័យផលឆ្លងកាត់ជារៀងរាល់ថ្ងៃរាប់ឆ្នាំមកហើយតែពេលនេះក៏មានបុគ្គលខិលខូចបានចាក់លុបនិងបោះបង្គោលរបងបិទផ្លូវធ្វេីឲ្យពួកគាត់ពិបាក បរទេស គោយន្តកន្ត្រៃ​ រថយន្ដ​ ដឹកផលអនុផលបន្លែ ស្រូវ ឆ្លងកាត់ហើយត្រូវបើកវាងទៅឆ្ងាយជាការពិបាកមួយសម្រាប់ពួកគាត់ តាមប្រភពពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា!ក្រោយពីមានការចាក់ដីលុបលោកមេឃុំឈឹម ម៉េងក៏បានហៅបុគ្គលដែលបានចាក់ដីនោះទៅសាលាឃុំដើម្បីសួរនាំ ដល់ពេលត្រឡប់មកវិញ​ បុគ្គលរូបនោះថែមទាំងចាក់ដីថែមហើយនឹងយកបង្គោលរបងថ្មបិទផ្លូវតែម្ដង ក្រោយមកក៏មានគណៈកម្មការធនធានទឹកបានចុះមកពិនិត្យមើលដល់ទីកន្លែងក៏បានឱ្យលោកមេឃុំព្រែកអំពិលចុះដកបង្គោលដែលបោះបិទផ្លូវ​ នោះចេញនិងឈូសឆាយដីឲ្យស្មើសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរអាស្រ័យផលដូចធម្មតាវិញតែរហូតមកដល់ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ 

នេះទាំងខាងសាលាស្រុកខ្សាច់កណ្ដាលនិងសាលាឃុំព្រែកអំពិល​ ហាក់ដូចជាគ្មានចំណាត់ការដោះស្រាយជូនប្រជាពលរដ្ឋសោះ។ដោយសារមិនឃើញមានការដោះស្រាយជូនពួកគាត់ទើបបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកអំពិល​ បានដាក់ការសង្ស័យថាបើមិនមានការឃុបឃឹតលួចលក់អោយទៅបុគ្គលនោះទេ។
រឿងអីថាបង្គោលប៉ុណ្ណឹងដកមិនកើតហើយពួកគាត់បានលើកឡើងពេកទុក្ខលំបាកពេលដែលបុគ្គលរូបនោះបិទផ្លូវធ្វើឲ្យពួកគាត់ពិបាកក្នុងការឆ្លងកាត់ដឹកអនុផលបន្លែផ្លែឈើ ស្រូវ។ល។ចំពោះការលើកឡើងនិងភាពជាក់ស្ដែងអង្គភាពសារព័ត៌មានកូនខ្មែរម្ចាស់ប្រទេសបានថតនិងផ្ញើរូបភាពទៅលោកអភិបាលស្រុកប៊ុន ផេងនៅថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២០អង្គភាពយើងទទួលបានចម្លើយពីលោកអភិបាលស្រុកថានឹងឲ្យមន្ត្រីថ្នាក់ក្រោមចុះទៅពិនិត្យមើលរហូតមកដល់ថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដាឆ្នាំ ២០២០ទីតាំងដែលបានរាយការណ៍ជូនលោកអភិបាលស្រុកខាងលើគឺស្ថិតក្នុងសភាពដើមដដែលមកដល់ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ នេះអង្គភាពសារព័ត៌មានកូនខ្មែរម្ចាស់ប្រទេស​ ក៏បានចុះទៅដល់ទីកន្លែងក៏ពិនិត្យឃើញការចាក់លុបនិងបោះបង្គោលរបងបិទផ្លូវសាធារណៈនិងដីអូររបស់រដ្ឋនៅដដែលដោយគ្មានការដកឈូសឆាយសម្រួលឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ដូចធម្មតានោះទេ

ឃើញដូច្នេះហើយទើបបងប្អូនពលរដ្ឋបានដាក់ការសង្ស័យថាទាំងលោកអភិបាលស្រុកខ្សាច់កណ្ដាលនិងលោកឈឹម ម៉េងមេឃុំព្រែកអំពិល​ កំពុងតែឃុបឃិតគ្នាលួចលក់ដីផ្លូវឆ្លងប្រឡាយអូរកុមារខាងលើទៅឱ្យបុគ្គលខិលខូចនោះហើយបានជាមិនមានចំណាត់ការជូនប្រជាពលរដ្ឋ​។
ពលរដ្ឋក្នុង​ឃុំព្រែកអំពិលបានស្នើសុំទៅលោកគង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាចុះពិនិត្យនិងដោះស្រាយជូនប្រជាពលរដ្ឋផងព្រោះផ្លូវឆ្លងប្រឡាយអូរកុមារ នេះវាសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដឹកអាស្រ័យផលឆ្លងកាត់ជារៀងរាល់ថ្ងៃនេះផង​។

សូមស្ដាប់ការរៀបរាប់ពីផលលំបាករបស់ពលរដ្ឋដែលធ្លាប់តែអាស្រ័យផលនឹងធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះ។

You might like